រាជរដ្ឋាភិបាលប្រកាសលែងឲ្យបង់ថ្លៃឆ្លងស្ពានខេត្តកោះកុង ចាប់ពីវេលាម៉ោង១២ យប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការណ៍កាលពីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា «ដើម្បីសម្រួលដល់បងប្អូនប្រជា ពលរដ្ឋដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយ​ឡែក បងប្អូនប្រជាពលរដ្ឋនៅ ខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាល បាន​សម្រេចទិញយក​ត្រឡប់មកវិញ ស្ពានឆ្លងកាត់ ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃ ​វិនិ​យោគ​​ដោយក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បីឲ្យ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ​ឆ្លងកាត់​ដោយ​​ពុំចាំបាច់បង់ថ្លៃ ចាប់ពីម៉ោង០០:០០នាទី ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក »។

​ចំពោះកិច្ចការដែលនៅសេសសល់ សូមឲក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ ។

សម្តេច សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការសម្រេចនេះ  ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print