គណបក្សប្រជាធិបតេយ្យដាក់សេចក្តីព្រៀងច្បាប់រារាំងលោក ត្រាំ វាយប្រហារកូរ៉េខាងជើង

ចែករំលែក៖

នៅថ្ងៃទី៣១ ខែតុលា តំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ បានដាក់សេចក្តីព្រៀងច្បាប់ ដើម្បីរារាំងលោក ត្រាំ ដែលអាចចេញបញ្ជាវាយប្រហារកូរ៉េខាងជើង ដោយឯកតោភាគី និងប្រើប្រាស់គ្រាប់ បែកបរមាណូ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល លោក ត្រាំ ត្រៀមបំពេញទស្សនកិច្ចទៅកាន់តំបន់អាស៊ី។

សេចក្តីព្រៀងច្បាប់ខាងលើនឹងរារាំងលោក ត្រាំ បើកការវាយប្រហារ ឬចំណាយប្រាក់ណាមួយសម្រាប់ សង្គ្រាមទៅលើកូរ៉េខាងជើង ដោយគ្មានការយល់ព្រមពីសភាអាមេរិក លើកលែងតែកូរ៉េខាងជើងវាយប្រហារអាមេ រិកមុន ពេលនោះលោក ត្រាំ មានសិទ្ធវាយប្រហារដោយមិនចាំបាច់ឆ្លងកាត់សភា។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានតំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យលោក Chris Murphy ដែលជាអ្នកចាប់ផ្តើមស្នើច្បាប់ខាងលើ បានបញ្ជាក់ថា«ខ្ញុំព្រួយបារម្ភខ្លាចទីព្រឹក្សាជុំវិញខ្លួន លោក ត្រាំ មិនអាចរារាំងការសម្រេចវាយប្រហាររបស់លោក ត្រាំ បាន»។

តំណាងរាស្ត្រគណបក្សសាធារណរដ្ឋមួយចំនួនក៏បានបង្ហាញពីក្តីបារម្ភខ្លាចលោក ត្រាំ ធ្វើសង្គ្រាមដោយបាន គំាទ្រច្បាប់ខាងលើផងដែរ។ នៅពេលនេះគេមិនទាន់ដឹងថា សភាអាមេរិក និងបោះឆ្នោតអនុម័តច្បាប់ខាងលើដែរឬទេ?

កន្លងមក សេចក្តីព្រៀងច្បាប់ដូចគ្នានេះដែរ តែសភាអាមេរិកមិនបានពិភាក្សាឬអនុម័តនោះឡើយ។ អ្នកដែលគាំទ្រសេចក្តីព្រៀងច្បាប់ថ្មីនេះ នឹងជំរុញឲ្យសភាអនុម័តនៅចុងឆ្នាំ២០១៧នេះ ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេដឹងថា ជាបុគ្គល ដែលមានចិត្តក្តី ឆេវឆាវអាចធ្វើអ្វីផ្តេស ផ្តាសតាមកំហឹង អាចបង្កឲ្យមានសោកនាដកម្មកើតឡើង។ ទាំងនោះហើយ ទើបអ្នកនយោបាយអាមេរិកមួយចំនួនបានរិះរកវិធីសាស្ត្រ ដើម្បីទប់ស្កាត់អំណាចនៅក្នុងដៃលោក ត្រាំ ច្រើនពេក ក្នុងនោះមានការធ្វើសង្គ្រាម ឬប្រើប្រាស់បរមាណូជាដើម គឺចាំបាច់ត្រូវតែឆ្លងកាត់ការយល់ព្រមពីសភាជាមុន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print