សារព័ត៌មាន Tasnim បានផ្សាយថា យន្តហោះទម្លាក់គ្រាប់របស់កម្លាំងទាហានអាកាសអីុរ៉ង់ កាលពីថ្ងៃទី៣១ខែតុលា បានធ្វើការសាកល្បង គ្រាប់បែក ឆ្លាតវៃ ប្រភេទថ្មី ដែលបានធ្វើឡើង នៅតំបន់ Isfahan។
សារព័ត៌មានខាងលើបានដកស្រង អ្នកនាំពាក្យការធ្វើសមយុទ្ធ ខាងលើ លោក Massoud Roozkhosh បានប្រកាសឲ្យដឹងថា យន្តហោះចម្បាំង F-7 បានទម្លាក់គ្រាប់ពីចម្ងាយ ក៏ដូចជាបាញ់មីស៊ីលទៅចំគោលដៅដែលបានគ្រោងទុក។
ក្រៅពីនេះ យន្តហោះចម្បាំង F-5 និងយន្តហោះ Saequh បានទមា្លក់គ្រាប់បែកដែលមានទម្ងន់រហូតដល់ទៅ២២៦គីឡូមក្រាមដោយជោគជ័យ ទៅកាន់គោលដៅ។ លោក Roozkhoshបានបញ្ចាក់ថា ការធ្វើសមយុទ្ធ មានរយពេល២ថ្ងៃ ដើម្បីពង្រឹង សម្ថភាពធ្វើសង្គ្រាមពិត របស់កម្លាំងទាហាន។
នៅក្នុងព្រិត្តិការផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ មេដឹកនាំសាសនា ដែលមានអត្ថិពលបំផុតលោក Ali Khamenei បានប្រកាសថា កាំជ្រួចមីស៊ីលដែលផលិតខ្លួនឯង បាញ់បានចម្ងាយ២ពាន់គីឡូម៉ែត្រ នេះគ្រាប់គ្រាន់ហើយសម្រាប់អីរ៉ង ។ លោកក៏បានស្នើរឲ្យកាត់បន្ថយការផលិត មីស៊ីល។
នៅពេលនេះដែរ មេទ័ពបដិវតន៍អីុរ៉ង់ ឧត្តមសេនី Mohammad Ali Jafari បានប្រកាសថា ជាលើកទីមួយដែលមេដឹកនាំសាសនាដែលមានអត្ថិពលបំផុត បានស្នើរឲ្យកាត់បន្ថយកម្មវិធីអាវុធ មីស៊ីល លោកបន្តទៀតថា មីស៊ីលរបស់អីរ៉ងគឺគ្រាប់គ្រាន់ បើទោះបីអីរ៉ងបង្កើនរយៈចម្ងាយនៃការបាញ់ក្តី។
លោក Mohammad Ali Jafari បានប្រមានទៀតថា សម្ព័ន្ធមិត្តអាមេរិក ក៏ដូចជាអាមេរិក ស្ថិតក្នុងគោល ដៅនៃការវាយប្រហាររបស់អីុរ៉ង់ ។ ជាមួយនិងការបាញ់បាន ២០០០គីឡូម៉ែត្រ មីស៊ីលអីុរ៉ង់បានគ្រប់ដណ្តប់តំបន់មជ្ឈឹមបូព៌ា ទាំងមូល។ លោកបានបញ្ចាក់ទៀតថា លោកនិងមិនអនុញ្ញាត្តិឲ្យមានសង្គ្រាមកើតឡើងរវាងអាមេរិកនិងអីរ៉ងនោះឡើយ។
កន្លងមករដ្ឋាភិបាលប្រធានាធិបតី ត្រាំ បានអនុម័តដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើប្រទេសអីុរ៉ង់ ក្រោយពេលដែលអីុរ៉ង់បានសាកល្បងកាំជ្រួចមីស៊ីលមួយប្រភេទ ដែលអាមេរិកចាត់ទុកថាបានបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនិងកាំជ្រួខមីស៊ីល និងបរមាណូ ៕ ម៉េវ សាធី