ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៩នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្តតូចដឹកអ្នកដំណើរបើកបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៥និង១៥នាទី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះ គីឡូម៉ែត្រ៣៥-៣៦ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តដែលខូចនៅលើផ្លូវជាតិជាប្រភេទរថយន្តកុងតឺន័រម៉ាកនីសាន់ ពណ៍ខៀវលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ3A-6555 សណ្តោងសឺមីរ៉ឺម៉កលេខភ្នំពេញ3A-1128 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុគេចខ្លួនបាត់ ។
ចំណែករថយន្តដឹកអ្នកដំណើរដែលបើកបុកគូទរថយន្តកុងតឺន័រម៉ាក តូយូតាសេនា ពណ៌ទឹកប្រាក់ ប្រភេទ ទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2AN -7701 បើកបរមិនស្គាល់អត្តសញ្ញាណ ។
ជនរងគ្រោះទាំង៩នាក់មានឈ្មោះ ១-ឈ្មោះលី ចាន់ធី ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំននៅ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ,២-ឈ្មោះលាង ពុធពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក,៣-ឈ្មោះផូ ហាក់ឡេង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក,៤-ឈ្មោះធា តុលា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ,៥-ឈ្មោះជា ហេង ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ,៦-ឈ្មោះតាំង អេង ភេទស្រីអាយុ៥៩ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំ
ព្រែកទន្លាប់ ស្រុកលើកដែក ៧-ឈ្មោះ ខន សុធា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកផ្តៅ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិសាត់ ,៨-ឈ្មោះឃួន យ៉េម ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក និង៩-ឈ្មោះយ៉ៃ ស្រីវន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ។
សាក្សីឃើញហេតុការបានអោយដឹងថា មុនពេលគ្រោះថ្នាក់ រថយន្តដឹកកុងតឺន័រខូចនៅលើផ្លូវជាតិ គ្រានោះស្រាប់តែរថយន្តដឹកអ្នកដំណើរបើកបរពីអ្នកលឿងទៅភ្នំពេញខ្វះការប្រុងប្រយ័ត្នបានបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹងបណ្តាលអោយអ្នកជិះក្នុងរថយន្តតាក់ស៉ីរងរបួសធ្ងន់ស្រាល៩នាក់ ចំណែករថយន្តខ្ទេចក្បាលខាងមុខ ហើយអ្នកបើកបររថុន្តទាំ២គ្រឿងគេចខ្លួនបាត់ ។
តាមការសន្និដ្ឋានរបស់នគរបាលជំនាញ ករណីនេះកើតឡើងដោយសាតអ្នកបើកបររថយន្តកុងតឺន័រធ្វេស ប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ខណៈឈប់នៅលើទ្រូងផ្លូវមិនដាក់ភ្លើងសញ្ញាសម្គាល់ ដោយគ្រាន់តែដាក់ស្លឹកឈើរាបលើថ្នល់ ។
ដោយឡែកអ្នកបើកបររថយន្តតាក់ស៉ីក៍ធ្វេសប្រហែសផងដែរ ព្រោះមិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកអ្នករងរបួសទាំងអស់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ៕ សណ្តោស