ក្រសួងព្រះបរមរាជវាំងប្រគល់បន្ទប់អនាម័យ២ទីតាំងដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចចៅហ្វាវាំងវរវៀងជ័យធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំងបានប្រគល់បង្គន់អនាម័យចំនួន២កន្លែងនៅក្នុងបរិវេណព្រះមេរុដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។

ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវាលព្រះមេរុ ប្រគល់ដោយសម្តេចចៅហ្វាវាំងវរវៀងជ័យធិបតីស្រឹង្គា គង់ សំអុល និងទទួលដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ បង្គន់អនា ម័យទំនើប តាមស្ដង់ដារទាំង២កន្លែងនេះ គឺជាផ្នែកមួយដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋបន្ទោបង់ឲ្យបានត្រឹម ត្រូវជៀសវាងបងប្អូនបន្ទោបង់គ្មានសណ្តាប់ ធ្នាប់។

តាមការបញ្ជាក់ឲ្យដឹងពី លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា អាជ្ញាធរបានត្រៀមបង្គន់អនា ម័យចល័តនិងបង្គន់អនាម័យសាធារណៈជាង៤០កន្លែង នៅជុំវិញកន្លែងប្រារព្ធពិធី សរុប ៤៧៥បង្គន់ ហើយការប្រើប្រាស់មិន យកកម្រៃសេវាឡើយ។

បន្ទប់អនាម័យទាំង២ទីតាំងនេះ ចែក ចេញជា១៤បន្ទប់ស្រី៦បន្ទប់ , ប្រុស៦ បន្ទប់ និងសម្រាប់ជនពិការចំនួន២បន្ទប់សម្រាប់បម្រើឲ្យការប្រើប្រាស់ជាសាធារណៈដោយមិនយកប្រាក់។

លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញដែលបានអញ្ជើញទៅទទួលបង្គន់អនាម័យទាំង២កន្លែងនេះបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ ត្រូវចូលរួមថែរក្សា និងសម្អាត បន្ទប់ទឹកនេះឲ្យបានស្អាតជានិច្ច។ លោក អភិបាលក៏បានអំពាវនាវដល់បងប្អូនអ្នកលក់ដូរទាំងឡាយ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចធ្វើយ៉ាងណារក្សាឲ្យបាននូវសណ្តាប់ធ្នាប់របៀបរៀប រយសាធារណៈ,រក្សាបរិស្ថានអនា ម័យឲ្យបានល្អ។ក្រោយពេលលក់ដូររួចត្រូវសម្អាតទីតាំងលក់ដូរ របស់ខ្លួនឲ្យបានស្អាតជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវផង ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print