ភ្នំពេញៈ យុវជនម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេមេគង្គក្រោម កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោយមកដំណឹងនេះបានដឹងដល់គ្រួសារទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារទឹកទន្លេហូគួចបណ្តាលអោយលិចលង់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នៅគ្រាដែលជនរងគ្រោះចុះហែលទឹកទន្លេជាមួយមិត្តភក្តិនៅចំនុចផែថ្ម ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ក៍ត្រូវទឹកហូរគួចលង់ស្លាប់តែម្តង២ថ្ងៃក្រោយមកទើបឃើញសពជនរងគ្រោះអណ្តែតទៅទើរនៅមាត់ទន្លេក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះ ស្រេង គីមហួយ ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករមានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា តាមការបញ្ជាក់ពីមិត្តភក្តិរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីជនរងគ្រោះបានចេញពីផ្ទះទៅធ្វើការនៅកំពង់ផែថ្មក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញលុះដល់ម៉ោង១៤:៣០នាទីជនរងគ្រោះនិងមិត្តភត្តិបានសំរាកពីការងារក៏នាំគ្នាចុះលេងទឹក ហើយពេលកំពុងលេងជនរងគ្រោះក៏ត្រូវទឹកគួចលិចបាត់ទៅរួចមិត្តភត្តិក៏ទូរសព្ទ័បា្រប់ឪពុកម្តាយហើយឪពុកម្តាយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តីស្រះចក ។ លុះដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង៩:០០នាទីសពជនរងគ្រោះបានអណ្តែតមកទើនៅទន្លេមេគង្គក្រោមចំណុចកំពង់ដរតាព្រម្មាស្តិតនៅនៅភូមិតាព្រហ្មសង្កាត់ព្រែកឯងជាមួយផ្នែកបច្ចេកទេស ចុះទៅពិនិត្យមើលសាកសពមានសភាពហើមស្អុយច្រៀវជ្រួញ លានភ្នែកលានអណ្តាត បាតដៃបាតជើងច្រៀវជ្រួញ ។
តាមការសន្និដ្នានរបស់ផ្នែកបច្ចេកទេសខណ្ឌច្បារអំពៅ ពិនិត្យឃើញថាសាកសពស្លាប់ដោយសារលង់ទឹកពិតបា្រកដមែន ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តឬស្សីស្រស់ សង្កាត់និរោធខណ្ឌច្បារអំពៅ តាមប្រពៃណី ៕ សណ្តោស
...