កម្លាំង​នគរបាល​ស្រុក​មង្គលបុរី​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​៣​នាក់​

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ សមត្ថកិច្ច​ នគរបាល​ស្រុក​មង្គលបុរី​បាន​ចុះ​បង្ក្រាប​ ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រឹបអូស​បាន​ ថ្នាំ​ញៀន​ជាង​១០០​គ្រាប់​និង​សម្ភារ​មួយ​ចំនួន​ ។​

se (3)

​លោក​វរសេនិយ៍​ទោ​ស៊ី​ឌី​ អធិការ​ ស្រុក​មង្គលបុរី​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​វេលា​ ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​ ២០១៥​ លោក​បាន​ដឹកនាំ​កម្លាំង​នគរ​ បាល​ចុះ​ស្ទាក់​ចាប់​នៅ​ចំណុច​ខាងជើង​ ភូមិ​គោក​បល្ល័ង្ក​ ឃុំ​គោក​បល្ល័ង្ក​ ស្រុក​ មង្គលបុរី​ ខេត្ដបន្ទាយមានជ័យ​ ឈាន​ ទៅ​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​ ម្នាក់​ឈ្មោះ​ភូ​ វ័​ន្ដ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ប្រឡាយ​ជ្រៃ​ ឃុំ​គោក​បល្ល័ង្ក​ ដកហូត​សារធាតុ​ញៀន​ប្រភេទ​គ្រាប់​ចំនួន​ ២​គ្រាប់​ ។​

​លោក​អធិការ​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ឆ្លង​ តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ​ភូ​ វ័​ន្ដ​ នៅ​ ម៉ោង​៥​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​១៧​ ខែ​ តុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​វាលស្រែ​ ខាងត្បូង​ ភូមិ​ចុង​គោក​ ឃុំ​តា​ឡំ​ កម្លាំង​ បាន​ស្ទាក់​ចាប់​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ទៀត​ឈ្មោះ​អ៊ុ​ន​ ថន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ ដក​ ហូត​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៨​គ្រាប់​,​ទូរស័ព្ទ​ដៃ​២​គ្រឿង​និង​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​ស្មាស់​១​គ្រឿង​ ។​

​តាម​ចម្លើយ​សារភាព​ពី​ឈ្មោះ​អ៊ុ​ន​ ថន​ នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ ម៉ោង​១១​និង​៣០​ព្រឹក​នៅ​ចំណុច​ផ្លូវ​ចូល​វត្ដ​ព្រះ​ស្រែ​ ឃុំ​តា​ឡំ​កម្លាំង​បាន​ចុះ​ចាប់​ មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​បន្ថែម​ ម្នាក់​ទៀត​ឈ្មោះ​ម៉ុ​យ​ សា​វ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មានមុខ​របរ​រត់​តាក់ស៊ី​ រស់នៅ​ភូមិ​ព្រហូត​ សង្កាត់​អូរ​អំបិល​ ក្រុង​ សិរី​សោភ័ណ​ ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​១០០​គ្រាប់​,​រថ​ យន្ដ​កាម​រី​ចង្កូត​ស្ដាំ​ពណ៌​ខ្មៅ​មួយ​គ្រឿង​ និង​ប្រាក់​ខ្មែរ​ចំនួន​២​ម៉ឺន​រៀល​ ។​

​លោក​អធិការ​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ជន​ សង្ស័យ​ទាំង​៣​នាក់​ខាងលើ​សមត្ថកិច្ច​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ សាលាដំបូង​ខេត្ដ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

se (2)sese (1)

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print