ភ្នំពេញ ៖ អំពើឃាតកម្មមួយបានកើតឡើង ដោយប្តីបានយកកាំបិតអារកសម្លាប់ប្រពន្ធ រួចអាកខ្លួនឯងជាក្រោយ ។ ករណីនេះបណ្ដាលឲ្យប្រពន្ធស្លាប់នៅក្នុងបន្ទប់ ចំណែកប្តីរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឋិតនៅភូមគោកចំបក់ទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ភ្លាមៗនេះដែរ សមត្ថកិច្ចមិនទាន់បញ្ជាក់ឱ្យដឹងអំពីមូលហេតុនៅឡើយទេ ខណៈកំពុងស៊ើបសួរ ៕ សុខា
...