ភ្នំពេញ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបានឆ្មក់បង្ក្រាបជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ខណះពួកគេកំពុងសំងំប្រើប្រាស់។
ប្រតិត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៥ខែ វិច្ឆិការ ឆ្នាំ២០១៧ នៅបន្ទប់ជួលមួយកន្លែង ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១ឈ្មោះរឿងផៃ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបមិនពិតប្រាកដ ទី២ឈ្មោះដួង ចាន់ណារិទ្ធិ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបមិនពិតដកទី៣ឈ្មោះគូ លី ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបមិនពិតប្រាកដ ទី៤ឈ្មោះហេង រដ្ឋា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបមិនពិតប្រាកដ ទី៥ឈ្មោះយួន រស្មីភេទប្រុសអាយុ១៨ឆ្នាំ មុខរបមិនពិតប្រាកដ ទី៦ឈ្មោះងនម៉េង លី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបមិនពិតប្រាកដ ទី៧ឈ្មោះនួន ពិសិដ្ឋ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបមិនពិតប្រាកដ។
សមត្ថកិច្ចបានអោយដឹងថា មុននិងឈានដល់ការចុះបង្ក្រាបជនសង្ស័យខាងលើ មានបងប្អូនប្រជាពលរដ្ឋដែនៅក្បែរបានរាយការណ៍ថាមានជនសង្ស័យមួយក្រុមកំពុងធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញុៀននៅចំណុចខាងលើ ទើបលោកវីរសេនីយ៍ឯក យឹមសារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បញ្ជាអោយមន្ត្រីក្រោមឱវាតធ្វើការសើបអង្កេតរហូតឈានទៅដល់ចុះឆ្មក់បង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់រួមទាំងថ្នាំញៀនប្រភេទក្រាមថ្លាចំនួន៥កញ្ចប់តូចនិងម៉ូតូចំនួន៣គ្រឿងផងដែរ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលយកទៅសួនាំនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ