នគរបាលចាប់ជនជាតិវៀតណាម២នាក់រស់នៅខុសច្បាប់ក្នុងសង្កាត់ដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិវៀតណាម២នាក់ក្នុងចំណោម៦នាក់ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយ បានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធ នឹងការរស់នៅក្នុងប្រទេសកម្ពុជាគ្មានលិខិតស្នាមត្រឹមត្រូវ។ សមត្ថកិច្ចបានចុះប្រតិ បត្តិការឃាត់ខ្លួនជនអន្តោប្រវេសន៍ខុស ច្បាប់នេះនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង១០ នាទី នៅសិប្បកម្មផលិតគុយទាវកាត់ ផ្ទះលេខ ១២៦ ផ្លូវបេតុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

NKD-36x6_outline

ក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានបញ្ជូនជនបរទេសចំនួន២នាក់ ជាជន ជាតិវៀតណាម ប្រើប្រាស់ឯកសារមិនត្រឹម ត្រូវតាមច្បាប់ និងដកហូតលិខិតឆ្លងដែន ចំនួន៣ក្បាល គ្មានបណ្ណការងារមកកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួត ​ ពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print