TAIGU ហាងកាហ្វេនិងនំលំដាប់ពិភពលោកបើកដំណើរការនៅកម្ពុជា

ចែករំលែក៖

​ភ្នំពេញ៖ TAIGU ដែលគេស្គាល់ថាជាម៉ាកសញ្ញានៃហាងកាហ្វេនិងនំល្បីឈ្មោះលំដាប់ពិភពលោកបានប្រកាសសម្ពោធបើកដំណើរការនៅនៅកម្ពុជាហើយកាលពីល្ងាចថ្ងៃទី០៩ខែវិ​ច្ឆិកានេះ។ ការប្រកាសបើកនេះធ្វើឡើងក្រោយពីការនិយមទទួលទានកាហ្វេដែលមានស្លាកសញ្ញាល្បីឈ្មោះនៅកម្ពុជាកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់។
​ម៉ាកសញ្ញា ហាងកាហ្វេTAIGUបើកដំបូងគេនៅកម្ពុជានេះស្ថិតនៅផ្ទះលេខ៦បេ ផ្លូវ២៨៧កែងផ្លូវ៥២២សង្កាត់បឹងកក់២ខណ្ឌទួលគោក ដោយមានបម្រើសេវាកម្មទាំងកាហ្វេ ភេសជ្ជៈ នំ អាហារពេលព្រឹក ថ្ងៃត្រង់ជាដើម។
​លោក មាន ភារ៉ុង ប្រធានតំណាងក្រុមហ៊ុន TAIGU Group បានបញ្ជាក់ថានេះគឺជាលើកដំបូងបំផុតដែលម៉ាកសញ្ញាហាងការហ្វេ TAIGU ដ៏ល្បីល្បាញបានប្រកាសបើកជាផ្លូវការលើកដំបូងនៅកម្ពុជា និងជាម៉ាកសញ្ញាហាងកាហ្វេមានប្រភពមកពីចក្រភពអង់គ្លេស និងបន្ទាប់ពីហាងកាហ្វេនេះមានឈ្មោះបោះសំឡេងជាយូឆ្នាំនៅបណ្តាប្រទេសនានានៅលើពិភពលោកពិសេសក្នុងតំបន់អាស៊ី។ លោកបន្តថា ភាពល្បីឈ្មោះបោះសំឡេងព្រោះតែរសជាតិ ឆ្ងុយឆ្ងាញ់របស់កាហ្វេនេះមានឈ្មោះបោះសំឡេង ទើបក្រុមហ៊ុនសម្រេចបើកដំណើរការនៅកម្ពុជា ដើម្បីឲ្យអ្នកនិយមទទួលទានកាហ្វេនៅកម្ពុជាបានស្គាល់ និងភ្លក់រសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម៉ាកសញ្ញានេះ។
លោកបញ្ជាក់ដែរថា ក្រៅពីបើកដំណើរការហាងដំបូងនេះក្រុមហ៊ុនក៏គ្រោងពង្រីកសាខាទៅកាន់តំបន់មួយចំនួនទៀតនៅរាជធានីភ្នំពេញ និងទៅកាន់ខេត្តសំខាន់ៗមួយចំនួនទៀតផងដែរ។ លោកថាហាងកាហ្វេនេះក៏នឹងជួយជំរុញវិស័យសេដ្ឋកិច្ចនៅកម្ពុជា ពិសេសការផ្តល់ឱកាសការងារកាន់តែច្រើនសម្រាប់យុវជនកម្ពុជា ហើយលោករំពឹងថា ម៉ាកសញ្ញាថ្មីមួយនេះនឹងកាន់តែពេញនិយមកាន់តែច្រើននៅកម្ពុជា៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print