ក្មេងប្រុសអាយុទើបបាន៣ឆ្នាំ ស្លាប់បែកក្បាលធ្លាយខួរ ដោយសារឪពុកបើក រេវិចទ័រ (ប្រភេទលើកថ្ម) កិនពេល ថយក្រោយមិនបានមើល

ចែករំលែក៖

ខេត្តកណ្ដាល ៖ ក្មេងប្រុសតូចអាយុទើបបាន៣ឆ្នាំ បានស្លាប់ក្រោមកង រេវិចទ័រ (ប្រភេទលើកថ្ម) កិនបែកក្បសលធ្លាយខួរ ខណៈឪពុកបង្មើតក្មេងរងគ្រោះបើកថយក្រោយមិនបានមើល
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៩ និង០៥នាទី នៅចំណុច ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលប៉ុស្តិ៍កំពង់សំណាញ់បានឱ្យដឹងថា ក្មេងតូចជនរងគ្រោះឈ្មោះ ទុំ សុខណា ភេទប្រុស អាយុ០៣ឆ្នាំ ត្រូវជាកូន ជនបង្ករ ។ ជនសង្ស័យឈ្មោះ ទូក ទុំ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អ្នកបើកបរ រេវិចទ័រ (ប្រភេទលើកថ្ម)។

នគរបាលប៉ុស្តិ៍កំពង់សំណាញ់បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ នៅចំណុចកាត់ថ្ម ភូមិកំពង់ សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល អ្នកបើកបរ រេវិចទ័រ (ប្រភេទលើកថ្ម) ដែលបើកបរដោយឈ្មោះទូក អ៊ំ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅស្នាក់នៅបណ្តោះ អាសន្ន ភូមិកើតហេតុខាងលើដោយ មិនបានមើលក្រោយ នឋៅពេលថយរថយន្ត បណ្តាលឲ្យ កិនកូនខ្លួនឯង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានចុះពិនិត្យ សាកសព និងបានធ្វើសេចក្ដី សន្និដ្ឋាន ករណីនេះឪពុក ម្ដាយ មានការធ្វេសប្រហែល បណ្ដាល ឲ្យកូនខ្លួនឯងមានគ្រោះថ្នាក់ ស្លាប់ សពបានក្រុមគ្រួសារយកទៅបុណ្យតាមប្រពីណី៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print