ក្រុមហ៊ុនដេញថ្លៃក្រោម៥០ភាគរយប្រជាពលរដ្ឋរិះគន់ថាផ្លូវនោះគ្មានគុណភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានការដាក់ដេញថ្លៃផ្លូវលំ ចំនួន៥គម្រោង ហើយក្រុមហ៊ុនដែលចូល រួមដេញថ្លៃមានជាង១០ក្រុមហ៊ុនកាលពី ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកអេង សុវណ្ណ នាយកទីចាត់ការ អនុវត្តន៍គម្រោងនៃទីចាត់ការផែនការវិនិ យោគខេត្តស្វាយរៀងបានមានប្រសាសន៍ ថា រាល់គម្រោងដាក់ឲ្យដេញថ្លៃផ្លូវលំរបស់ ឃុំសង្កាត់ ក្រុមហ៊ុនណាដែលដេញបាន តម្លៃទាបជាងគេហើយអាចទទួលយកបាន ទោះដេញបានកម្រិតណាឬក្រោម៥០ ភាគរយ ច្បាស់ជាក្រុមហ៊ុននោះខាតបង់ មិនខាន។

លោកបានបន្តថា ក្រសួងមហាផ្ទៃជា អ្នកកំណត់ ក្រុមហ៊ុនណាដាក់ដេញថ្លៃទាប ជាងគេ គឺក្រុមហ៊ុននោះជាអ្នកឈ្នះហើយ សម្រាប់ការដេញថ្លៃក្រុមហ៊ុនដែលទទួល បានគឺ៖

១-ឃុំធ្លក គម្រោងជួសជុលផ្លូវដី ក្រាល ខ្សាច់ភ្នំប្រវែង៨៤០ម៉ែត្រ ទទឹង៣,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដាំស្មៅតាមជើងទេរ ដាក់លូកាត់ផ្លូវ៤កន្លែងមុខកាត់០,៦០ ម៉ែត្រ ប្រវែង៥ម៉ែត្រដែលមានតម្លៃប៉ាន់ស្មាន ៥៧.៣២០.៣៦៤រៀល។ មានក្រុម ហ៊ុនចូលដេញថ្លៃ៥ក្រុមហ៊ុន ហើយអ្នក ដេញថ្លៃបានគឺក្រុមហ៊ុនជ័យ សុវឌ្ឍន៍ ដាក់ តម្លៃទាប ២០.២០០.០០០រៀល (ក្រោម ៥០ភាគរយ)។

២-ឃុំពោធិ៍រាជ គម្រោងជួសជុលផ្លូវដី ក្រាលខ្សាច់ភ្នំ ប្រវែង១.១០០ម៉ែត្រ ខ្នង លើ៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដាំស្មៅ ជើងទេរ និងដាក់លូកាត់ផ្លូវ២កន្លែងមុខកាត់ ០,៦០ម៉ែត្រប្រវែង១កន្លែង៥ម៉ែត្រ តម្លៃ ប៉ាន់ស្មាន ៦៨.៩១៣.១៧០រៀល។ អ្នក ចូលដេញថ្លៃ៥ក្រុមហ៊ុន អ្នកដេញថ្លៃបាន ក្រុមហ៊ុនសូចាន់រ៉ា ដាក់តម្លៃទាប ២៦. ៩០០.០០០រៀល( ក្រោម៥០ភាគរយ)។

៣-ឃុំអង្គតាសូ គម្រោងជួសជុលផ្លូវដី ប្រវែង១.៩៨០ម៉ែត្រ ទទឹង៥ម៉ែត្រ ដាក់លូ ៣កន្លែង មុខកាត់០,៦០ម៉ែត្រ ប្រវែង ៦ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង។ តម្លៃប៉ាន់ស្មាន៦៥.៤៤៥.២០០រៀល អ្នកដាក់ដេញថ្លៃមាន១២ក្រុមហ៊ុន អ្នក ដេញថ្លៃបានគឺក្រុមហ៊ុនសូចាន់រ៉ា ដាក់ តម្លៃទាប ១៣.៩៦២.០០០រៀល។

៤-ឃុំក្រួស គម្រោងជួសជុលកែលម្អ ផ្លូវដីក្រាលខ្សាច់ភ្នំប្រវែង២.៦៥០ម៉ែត្រ ទទឹង៣,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និង ស្លាកសញ្ញាគម្រោង។ តម្លៃប៉ាន់ស្មាន៧៦. ៥៦៩.៩០០រៀល មាន៧ក្រុមហ៊ុនចូល ដាក់ដេញថ្លៃអ្នកដេញថ្លៃបានក្រុមហ៊ុន ហែមសុភាព ដាក់តម្លៃទាប៣១.៨០០. ០០០រៀល (ក្រោម៥០ភាគរយ)។

៥-ឃុំគោកព្រីង គម្រោងស្តារប្រឡាយ ប្រវែង៣.៧៤៥ម៉ែត្រ ជម្រៅជាមធ្យម ២ម៉ែត្រ ទទឹងមាត់ប្រឡាយ៨ម៉ែត្រ បាត ក្រោម២ម៉ែត្រ និងដាក់លូកាត់ផ្លូវ បណ្តាយ ប្រឡាយ៥កន្លែង មុខកាត់១ម៉ែត្រ ក្នុងនោះ៤កន្លែងមានប្រវែង៥ម៉ែត្រៗ និងមួយ កន្លែងប្រវែង៧ម៉ែត្រ ស្លាកសញ្ញាគម្រោង ១, តម្លៃប៉ាន់ស្មាន១៣៣.៦៣៧.៣០០ រៀល។ អ្នកចូលដេញថ្លៃមាន០៧ក្រុមហ៊ុន អ្នកដេញថ្លៃបានក្រុមហ៊ុនកែវសុភក្តិដាក់ តម្លៃទាប៥៩.៩៧០.០០០រៀល(ទាប ក្រោម៥០ភាគរយ)។

បើតាមលោកអេងសុវណ្ណបានមាន ប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ចំពោះ ផ្លូវដី ក្រសួងមហាផ្ទៃដាក់សុពលភាពត្រឹម តែ៦ខែប៉ុណ្ណោះ។

ប្រភពពីប្រជាពលរដ្ឋបានរិះគន់ថា បើ ក្រុមហ៊ុនដេញថ្លៃទាប ក្រោម៥០ភាគរយ អ៊ីចឹងតើគុណភាពផ្លូវបានប៉ុន្មានភាគរយ ហើយសុពលភាពត្រឹមតែ៦ខែផ្លូវលំតាម ជនបទធ្វើរហូតហើយតើឃុំ សង្កាត់ទទួល យកបានដែរឬទេ?៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print