ដំណាក់កាលពិភពលោកតានតឹង​ ខណ:មេដឹកនាំមហា អំណាចយោធា រុស្ស៊ី-អាមេរិក យួរវ៉ាលី​បរមាណូរៀងៗខ្លួន

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម​ ចូលរួមកិច្ចប្រជុំAPEC មិនត្រឹមតែប្រធានាធិបតីអាមេរិកប៉ុណ្ណោះ​ដែលយួរវ៉ាលីបរមាណូ​(កុងតាក់ចុចបញ្ជាវាយ ប្រហារបរមាណូ) ។ សូម្បីតែមេដឹកនាំរុស្ស៊ីក៏យកវ៉ាលីបរមាណូ ទៅជាមួយផងដែរ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំមហាអំណាច បរមាណូ​បានត្រៀមលក្ខណក្នុងការធ្វើសងគ្រាមបរមាណូ មិនថានៅទីកន្លែអណានោះឡើយ។

ដូចទៅនឹងប្រធានាធិបតីអាមេរិក មេដឹកនាំរុស្ស៊ី លោកពូទីន​ ក៏បាននាំយកវ៉ាលីពណ៌ខ្មៅតាមជាប់ខ្លួនជានិច្ច​ ដែលជាការត្រៀមលក្ខណក្នុងការធ្វើសង្គ្រាមបរមាណូ​បានគ្រប់ពេលវេលា មិនថា​នៅទីណា ក្នុងកចិ្ចប្រជុំឬនៅលើយន្តហោះនោះឡើយ មេដឹកនាំមហាអំណាចបរមាណូ អាចបញ្ចាការវាយប្រហារដោយមីស៊ីលបរមាណូ បានគ្រប់ពេល។

ប៉ុន្តែរុស្ស៊ីខុសពីអាមេរិក ដោយ ប្រធានាធិបតីអាមេរិក ជាបុគល់តែម្នាក់គត់​មានសិទ្ធ​គ្រាប់គ្រាន់នៅក្នុងការបញ្ចារវាយ ប្រហារបរមាណូ​ ដោយអាចចុចកុងតាក់ដោយខ្លួនឯង។ ចំណែកនៅរុស្ស៊ី មានមនុស្សដល់ទៅ​៣នាក់មានសិទ្ធ កាន់កាប់​វ៉ាលីនិងបញ្ជាវាយប្រហារដោយបរមាណូ ក្នុងនោះមាន​ប្រធានាធិបតី​ រដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ចាការ​កងទ័ពរុស្ស៊ី។

ដូច្នេះរុស្ស៊ី មានវ៉ាលីបញ្ចាការវាយប្រហារដោយបរមាណូ​រហូតដល់ទៅ​៣​ ។ នៅពេលដែល ទីក្រុងមូស្កូ​រងការ វាយប្រហារ​ វ៉ាលី ការពារគ្រាប់ទាំង​៣នឹងទទួលបានសញ្ញា ភ្លាមៗក្នុងពេលតែមួយ​។

វ៉ាលីទាំង​៣របស់រុស្ស៊ីនោះមានឈ្មោះថា​ Cheget ​បានផលិតឡើងតាំងពីឆ្នាំ ១៩៨០ ក្រោមការបញ្ចាររបស់ ក្រសួងចារកិច្ចស៊ូវៀត​។ លើកទីមួយដែលវ៉ាលីបរមាណូរុស្ស៊ី​ជាផ្លូវការ គឺនៅខែមីនា ឆ្នាំ​១៩៨៥ ពេលនោះ​អតីតមេដឹកនាំស៊ូវៀត លោក​ Mikhail Gorbachev ឡើងកាន់តំណែង។

វាលី​ Cheget មានទម្ងន់ដល់ទៅ​១១កីឡូក្រាម តែងតែ អមដំណើរលោកពូទិនជានិច្ចពេលទស្សនកិច្ចទៅកាន់ក្រៅប្រទេស។ នៅក្នុងវ៉ាលីនោះ មានលេខសម្ងាត់ ដែលអាចបញ្ជារការវាយប្រហារដោយមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ​ភា្លមៗ ពេលវាយប្រហារ វ៉ាលីទាំង​៣និងទទួលបានសញ្ញា ក្នុងពេលតែមួយ។

ចំណែកអាមេរិកវិញវ៉ាលីបរមាណូ​ស្ថិតនៅក្រោមការ គ្រប់គ្រងរបស់លោកត្រា ហើយលោកអាចបញ្ចាឲ្យវាយប្រហារគ្រប់ពេលវេលា។ លោកត្រាំជាមេដឹកនាំឆេវឆាវ ទាំងនោះហើយបានជាមន្ត្រីជាន់ខ្ពស់របស់អាមេរិកលើកសំណើរចេញច្បាប់​ ថ្មីហាមលោកត្រាំប្រើប្រាស់បរមាណូ បើគ្មានការឯកភាពពីសភា ។ ប៉ុន្តែច្បាប់នោះមិនទាន់ពិភាក្សនៅក្នុងសភា អាមេរិកនៅឡើយ​។

ប៉ុន្តែ​ទាំង រុស្ស៊ីនិង អាមេរិក តាំងពីមានវាលីបរមាណូ​​នោះមក មិនដែលមានប្រធានាធិបតីណាមួយ​ចុកកុងតាក់បញ្ចាវានោះឡើយ ។ទាំងនោះហើយទើបក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា តើលោកត្រាំអាចចុងកុងតាក់ ក្នុងវាលីនោះដែរឬទេ? ពេលសង្គ្រាមបរមាណូ​កំពុងតែខិតគៀក ជាមួយកូរ៉េខាងជើង ដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានគំរាម វាយប្រហារ​ដោយបរមាណូជាបន្តបន្ទាប់។

វ៉ាលីស្បែកពណ៌ខ្មៅដ៏អាថកំបាំងបានដើរតាមប្រធានាធបិតីអាមេរិកនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយវ៉ាលីនោះគឺជាកុងតាក់បញ្ចា​គ្រាប់បែកបរមាណូ​ដែលអាច​បញ្ចាបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក។

ដោយខ្លាចលោកត្រាំបញ្ចាផ្តេសផ្តាស តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បាន ស្នើរសភាអនុម័តច្បាប់ វាយប្រហារដោយបរមាណូគឺត្រូវតែមានការយលព្រមពីសភាជាមុន គឺមិនអនុញ្ញាត្តិឲ្យលោកត្រាំ បញ្ចាក់តែម្នាក់ឯងនោះឡើយ គឺគ្រោះថ្នាក់ដល់អាមេរិក។«មិនត្រូវទុកឲ្យគត់ដាក់ដៃលើកុងតាក់នោះ» ។​ ចំណែកមហាសេដ្ឋីដូណាលត្រាំវិញបញ្ចាក់ថា«ខ្ញុំជាមនុស្សចុងក្រោយដែលប្រើប្រាសគ្រាប់បែកបរមាណូ»។រឿងរ៉ាវពីឃ្លាំងអាវុធប្រល័យលោក ដែលអាចសម្លាប់មនុស្សយ៉ាងតិច​២ពាន់លាននាក់ ក៏ដូចជាសិទ្ធក្នុងការបញ្ចាគ្រាប់បរមាណូនោះស្ថិតនៅក្នុងដៃប្រធានាធិបតី គឺជាប្រធានបទក្តៅក្នុងការពិភ្សានៅទូទាំងអាមេរិក។

លេខសម្ងាត កុងតាក់បញ្ចាគ្រាប់បេកបរមាណូ ស្ថិតនៅក្នុងវ៉ាលីពណ៌ខ្មៅលិតពីញ៉ូម ស្រូបស្បែកមានទម្ងន់​២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិកគ្រប់ជំនន់គឺបាននាំទៅជាប់ខ្លួនជានិច្ចទៅទៅទស្សនកិច្ចទីណាក្តី។វ៉ាលីនោះត្រូវបានការពារ​និងដឹកជិញ្ជូនដោយមន្ត្រី​៥រូប មកពី៥កងពលបរមាណូ។

អតីត អ្នកទទួលខុសត្រូវកាន់វ៉ាលី បរមាណូសម្រាប់អតីតប្រធានាធិបតីប៊ីលគ្លីនតុនលោក​ Robert Patterson បញ្ចាកថា«គ្រប់ពេលយើងមានការព្រួយបារម្ភ ភ័យខ្លាច ដោយក្នុងនោះអាចសម្លាប់ជីវិត្តមនុស្សជាង២ពាន់លាននាក់។ មន្ត្រីដែលកាន់វ៉ាលីនោះទទួលការហ្វឹកហាត់ជាពិសេស ដើម្បីជួយប្រធានាធិបតីក្នុងពេលមានសង្គ្រាមបរមាណូកើតឡើង។ដើម្បីបញ្ចារបាន ប្រធានាធិបតីត្រូវបើប្រាសកាត់មួយមានលេខសម្ងាត ដាក់ជាប់តាមខ្លួនជានិច្ច​ដើម្បីអាចបញ្ចារបាន។ វ៉ាលីនោះត្រូវបានគេឲ្យរហ័សនាមថា «ប៉េងប៉ោង» ចំណែកកាត់លេខសម្ងាត់ ហៅថា«នំស្រួយ»​វត្ថុទាំងពីនោះគឺនៅជាប់ប្រធានាធិបតីជារៀងរហូត​សូម្បីតែនៅក្នុងរថយន្ត ជណ្តើរយន្ត ឧទ្ធម្ភាគ័ក្រ….

លោក​Bill Gulley អតីតប្រធានការិយាល័យយោធារបស់សេតវិមានបានបញ្ចាក់ថា «កាត» និងវ៉ាលី​បានផ្ទុកនៅឯកសារសំខាន់ៗ៧៥ទំព័រ ក្នុងនោះមានជម្រើសក្នុងការវាយប្រហារបរមាណូតបតទៅលើសត្រូវ។ មានសៀវភៅបញ្ចាក់ពីទីតាំងអាថ៍កំបាំងបំផុតសម្រាប់លាក់ខ្លួនប្រធានាធិបតីពេលមានអាសន្ន និងប្រព័ន្ធប្រកាសអាសន្នបន្ទាន់។

វ៉ាលីបរមាណូខាងលើក៏បានទៅជាមួយលោកអូបាម៉ាទៅកាន់កន្លែងគោរពវិញ្ញនក្ខណ័អ្នករង្គ្រោះដោយការទម្លាក់គ្រាប់បែកនៅហីរ៉ូសីម៉ាពីអាមេរិក។

ប្រធានាធិបតីអាមេរិកក្តាមសិទ្ធបញ្ចាគ្រាប់បរមាណូជាង​២០០០គ្រាប់ដែលបំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ត្រូវបានដាក់ពង្រាយនៅគ្រប់ទិសទីជុំវិញពិភពលោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយប្រធានាធិបតីបានបញ្ចា វាយប្រហារនៅគ្រប់ទីកន្លែងលើភពផែនដី ។ ក្នុងរយៈពេលតែ​៣០នាទីបរមណូទាំងនោះនឹងទៅដល់គៅលដៅហើយមានការបំផ្លាញខ្លាំងជាងបរមាណូដែលទម្លាក់នៅហីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី​៧១ឆ្នាំមុនជាង​២០ដង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print