នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ចូលរួមកិច្ចប្រជុំAPEC មិនត្រឹមតែប្រធានាធិបតីអាមេរិកប៉ុណ្ណោះដែលយួរវ៉ាលីបរមាណូ(កុងតាក់ចុចបញ្ជាវាយ ប្រហារបរមាណូ) ។ សូម្បីតែមេដឹកនាំរុស្ស៊ីក៏យកវ៉ាលីបរមាណូ ទៅជាមួយផងដែរ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា មេដឹកនាំមហាអំណាច បរមាណូបានត្រៀមលក្ខណក្នុងការធ្វើសងគ្រាមបរមាណូ មិនថានៅទីកន្លែអណានោះឡើយ។
ដូចទៅនឹងប្រធានាធិបតីអាមេរិក មេដឹកនាំរុស្ស៊ី លោកពូទីន ក៏បាននាំយកវ៉ាលីពណ៌ខ្មៅតាមជាប់ខ្លួនជានិច្ច ដែលជាការត្រៀមលក្ខណក្នុងការធ្វើសង្គ្រាមបរមាណូបានគ្រប់ពេលវេលា មិនថានៅទីណា ក្នុងកចិ្ចប្រជុំឬនៅលើយន្តហោះនោះឡើយ មេដឹកនាំមហាអំណាចបរមាណូ អាចបញ្ចាការវាយប្រហារដោយមីស៊ីលបរមាណូ បានគ្រប់ពេល។
ប៉ុន្តែរុស្ស៊ីខុសពីអាមេរិក ដោយ ប្រធានាធិបតីអាមេរិក ជាបុគល់តែម្នាក់គត់មានសិទ្ធគ្រាប់គ្រាន់នៅក្នុងការបញ្ចារវាយ ប្រហារបរមាណូ ដោយអាចចុចកុងតាក់ដោយខ្លួនឯង។ ចំណែកនៅរុស្ស៊ី មានមនុស្សដល់ទៅ៣នាក់មានសិទ្ធ កាន់កាប់វ៉ាលីនិងបញ្ជាវាយប្រហារដោយបរមាណូ ក្នុងនោះមានប្រធានាធិបតី រដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ចាការកងទ័ពរុស្ស៊ី។
ដូច្នេះរុស្ស៊ី មានវ៉ាលីបញ្ចាការវាយប្រហារដោយបរមាណូរហូតដល់ទៅ៣ ។ នៅពេលដែល ទីក្រុងមូស្កូរងការ វាយប្រហារ វ៉ាលី ការពារគ្រាប់ទាំង៣នឹងទទួលបានសញ្ញា ភ្លាមៗក្នុងពេលតែមួយ។
វ៉ាលីទាំង៣របស់រុស្ស៊ីនោះមានឈ្មោះថា Cheget បានផលិតឡើងតាំងពីឆ្នាំ ១៩៨០ ក្រោមការបញ្ចាររបស់ ក្រសួងចារកិច្ចស៊ូវៀត។ លើកទីមួយដែលវ៉ាលីបរមាណូរុស្ស៊ីជាផ្លូវការ គឺនៅខែមីនា ឆ្នាំ១៩៨៥ ពេលនោះអតីតមេដឹកនាំស៊ូវៀត លោក Mikhail Gorbachev ឡើងកាន់តំណែង។
វាលី Cheget មានទម្ងន់ដល់ទៅ១១កីឡូក្រាម តែងតែ អមដំណើរលោកពូទិនជានិច្ចពេលទស្សនកិច្ចទៅកាន់ក្រៅប្រទេស។ នៅក្នុងវ៉ាលីនោះ មានលេខសម្ងាត់ ដែលអាចបញ្ជារការវាយប្រហារដោយមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូភា្លមៗ ពេលវាយប្រហារ វ៉ាលីទាំង៣និងទទួលបានសញ្ញា ក្នុងពេលតែមួយ។
ចំណែកអាមេរិកវិញវ៉ាលីបរមាណូស្ថិតនៅក្រោមការ គ្រប់គ្រងរបស់លោកត្រា ហើយលោកអាចបញ្ចាឲ្យវាយប្រហារគ្រប់ពេលវេលា។ លោកត្រាំជាមេដឹកនាំឆេវឆាវ ទាំងនោះហើយបានជាមន្ត្រីជាន់ខ្ពស់របស់អាមេរិកលើកសំណើរចេញច្បាប់ ថ្មីហាមលោកត្រាំប្រើប្រាស់បរមាណូ បើគ្មានការឯកភាពពីសភា ។ ប៉ុន្តែច្បាប់នោះមិនទាន់ពិភាក្សនៅក្នុងសភា អាមេរិកនៅឡើយ។
ប៉ុន្តែទាំង រុស្ស៊ីនិង អាមេរិក តាំងពីមានវាលីបរមាណូនោះមក មិនដែលមានប្រធានាធិបតីណាមួយចុកកុងតាក់បញ្ចាវានោះឡើយ ។ទាំងនោះហើយទើបក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា តើលោកត្រាំអាចចុងកុងតាក់ ក្នុងវាលីនោះដែរឬទេ? ពេលសង្គ្រាមបរមាណូកំពុងតែខិតគៀក ជាមួយកូរ៉េខាងជើង ដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានគំរាម វាយប្រហារដោយបរមាណូជាបន្តបន្ទាប់។
វ៉ាលីស្បែកពណ៌ខ្មៅដ៏អាថកំបាំងបានដើរតាមប្រធានាធបិតីអាមេរិកនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយវ៉ាលីនោះគឺជាកុងតាក់បញ្ចាគ្រាប់បែកបរមាណូដែលអាចបញ្ចាបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក។
ដោយខ្លាចលោកត្រាំបញ្ចាផ្តេសផ្តាស តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បាន ស្នើរសភាអនុម័តច្បាប់ វាយប្រហារដោយបរមាណូគឺត្រូវតែមានការយលព្រមពីសភាជាមុន គឺមិនអនុញ្ញាត្តិឲ្យលោកត្រាំ បញ្ចាក់តែម្នាក់ឯងនោះឡើយ គឺគ្រោះថ្នាក់ដល់អាមេរិក។«មិនត្រូវទុកឲ្យគត់ដាក់ដៃលើកុងតាក់នោះ» ។ ចំណែកមហាសេដ្ឋីដូណាលត្រាំវិញបញ្ចាក់ថា«ខ្ញុំជាមនុស្សចុងក្រោយដែលប្រើប្រាសគ្រាប់បែកបរមាណូ»។រឿងរ៉ាវពីឃ្លាំងអាវុធប្រល័យលោក ដែលអាចសម្លាប់មនុស្សយ៉ាងតិច២ពាន់លាននាក់ ក៏ដូចជាសិទ្ធក្នុងការបញ្ចាគ្រាប់បរមាណូនោះស្ថិតនៅក្នុងដៃប្រធានាធិបតី គឺជាប្រធានបទក្តៅក្នុងការពិភ្សានៅទូទាំងអាមេរិក។
លេខសម្ងាត កុងតាក់បញ្ចាគ្រាប់បេកបរមាណូ ស្ថិតនៅក្នុងវ៉ាលីពណ៌ខ្មៅលិតពីញ៉ូម ស្រូបស្បែកមានទម្ងន់២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិកគ្រប់ជំនន់គឺបាននាំទៅជាប់ខ្លួនជានិច្ចទៅទៅទស្សនកិច្ចទីណាក្តី។វ៉ាលីនោះត្រូវបានការពារនិងដឹកជិញ្ជូនដោយមន្ត្រី៥រូប មកពី៥កងពលបរមាណូ។
អតីត អ្នកទទួលខុសត្រូវកាន់វ៉ាលី បរមាណូសម្រាប់អតីតប្រធានាធិបតីប៊ីលគ្លីនតុនលោក Robert Patterson បញ្ចាកថា«គ្រប់ពេលយើងមានការព្រួយបារម្ភ ភ័យខ្លាច ដោយក្នុងនោះអាចសម្លាប់ជីវិត្តមនុស្សជាង២ពាន់លាននាក់។ មន្ត្រីដែលកាន់វ៉ាលីនោះទទួលការហ្វឹកហាត់ជាពិសេស ដើម្បីជួយប្រធានាធិបតីក្នុងពេលមានសង្គ្រាមបរមាណូកើតឡើង។ដើម្បីបញ្ចារបាន ប្រធានាធិបតីត្រូវបើប្រាសកាត់មួយមានលេខសម្ងាត ដាក់ជាប់តាមខ្លួនជានិច្ចដើម្បីអាចបញ្ចារបាន។ វ៉ាលីនោះត្រូវបានគេឲ្យរហ័សនាមថា «ប៉េងប៉ោង» ចំណែកកាត់លេខសម្ងាត់ ហៅថា«នំស្រួយ»វត្ថុទាំងពីនោះគឺនៅជាប់ប្រធានាធិបតីជារៀងរហូតសូម្បីតែនៅក្នុងរថយន្ត ជណ្តើរយន្ត ឧទ្ធម្ភាគ័ក្រ….
លោកBill Gulley អតីតប្រធានការិយាល័យយោធារបស់សេតវិមានបានបញ្ចាក់ថា «កាត» និងវ៉ាលីបានផ្ទុកនៅឯកសារសំខាន់ៗ៧៥ទំព័រ ក្នុងនោះមានជម្រើសក្នុងការវាយប្រហារបរមាណូតបតទៅលើសត្រូវ។ មានសៀវភៅបញ្ចាក់ពីទីតាំងអាថ៍កំបាំងបំផុតសម្រាប់លាក់ខ្លួនប្រធានាធិបតីពេលមានអាសន្ន និងប្រព័ន្ធប្រកាសអាសន្នបន្ទាន់។
វ៉ាលីបរមាណូខាងលើក៏បានទៅជាមួយលោកអូបាម៉ាទៅកាន់កន្លែងគោរពវិញ្ញនក្ខណ័អ្នករង្គ្រោះដោយការទម្លាក់គ្រាប់បែកនៅហីរ៉ូសីម៉ាពីអាមេរិក។
ប្រធានាធិបតីអាមេរិកក្តាមសិទ្ធបញ្ចាគ្រាប់បរមាណូជាង២០០០គ្រាប់ដែលបំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីប ត្រូវបានដាក់ពង្រាយនៅគ្រប់ទិសទីជុំវិញពិភពលោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយប្រធានាធិបតីបានបញ្ចា វាយប្រហារនៅគ្រប់ទីកន្លែងលើភពផែនដី ។ ក្នុងរយៈពេលតែ៣០នាទីបរមណូទាំងនោះនឹងទៅដល់គៅលដៅហើយមានការបំផ្លាញខ្លាំងជាងបរមាណូដែលទម្លាក់នៅហីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី៧១ឆ្នាំមុនជាង២០ដង ៕