គ្មាន​លទ្ធផល​ !​ តុលាការ​ប្រកាស​ចាត់​របៀប​រឿង​ក្តី​ជនជាប់ចោទ​ ថោង​ សារ៉ាត់​ ក្រោយ​ពន្យារពេល​ជាង​៦ខែ

ចែករំលែក៖

​ភ្នំពេញ​៖សំណុំរឿង​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ រហូតមក​ទល់​ពេលនេះ​ ពុំ​ទាន់​មាន​លទ្ធផល​ទេ​ ដោយ​តុលាការ​សម្រេច​ចាត់​របៀប​រឿង​ក្តី​នេះ​ បន្ត​ស៊ើបសួរ​ទៀត​ ក្រោយ​ពន្យារពេល​ប្រកាស​សាលក្រម​ជាង​៦ខែ​រួច​មក​ ។

លោក​ តុប​ ឈុន​ហេង​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ប្រកាស​សាលក្រម​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ដោយ​ចាត់​របៀប​ឱ្យ​លោក​ លី​ សុខលេង​ ចៅក្រម​ស៊ើបសួរ​ បន្ត​ការ​ស៊ើបសួរ​ទៀត​ ជុំវិញ​ករណី​ដ៏​កក្រើក​នេះ​ ។​ សាលក្រម​ដែល​ប្រកាស​នេះ​ គឺ​ គ្មាន​វត្តមាន​ជនជាប់ចោទ​ ថោង​ សារ៉ាត់​ ទេ​ ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។

លោក​ ថោង​ សារ៉ាត់​ និង​ ក្រុម​អង្គរក្ស​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ កាលពី​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ហើយ​មក​ទល់​ពេល​នេះ​ ក្រុម​ជនជាប់ចោទ​ ត្រូវ​ជាប់​ពន្ធនាគារ​ជិត​៣ឆ្នាំ​ហើយ​ ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print