រថយន្តមិនចាំម៉ាក បុកជាមួយម៉ូតូជនរងគ្រោះ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធម៌ និងនារីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានដួលបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែង និងនារីម្នាក់ទៀតដែលរួមដំណើរជាមួយ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកមកបុកម៉ូតូជនរងគ្រោះនៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លូវលេខ១៦៣ កែងផ្លូវលេខ៤៦៨ ស្ថិតក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេលឺសូសម្លេងប្រាវ លឺយ៉ាងខ្លាំង ភ្លាមៗនោះ ពួកគាត់បានចេញមកមើលស្រាប់តែឃើញយុវជនប្រុសស្រី២នាក់បានដេកដួលលើផ្លូវ និងឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកចេញពីកន្លែងកើតហេតុយ៉ាងលឿនទៅបាត់ស្រមោលតែម្ដង ។
ក្រោមកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែង

កើតហេតុខាងលើ បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ឲ្យចុះមកដឹកជនរងគ្រោះទាំង២នាក់ខាងលើ យកទៅសង្គ្រោះ តែអកុសល យុវជនម្នាក់បានបែកក្បាលហូរឈាមពេញផ្លូវស្លាប់នៅនិងកន្លែងកើតហេតុទៅហើយ ចំណែកនារីម្នាក់ដែលរួមដំណើជាមួយ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗតែម្ដង ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE – 5720 ធ្វើដំណើតាមបណ្ដោផ្លូវលេខ១៦៣ ទិសដៅពីជើងទៅត្បូង ចំណែករថយន្តបង្កធ្វើដំណើតាមបណ្ដោយផ្លូវ៤៦៨ ទិសដៅពីកើតទៅលិច ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមិនមានប្រជាពលរដ្ឋណាម្នាក់ឃើញហេតុនេះជាក់ស្ដែងនោះឡើយ ដោយមិនដឹងថា ម៉ូតូបុករថយន្ត ឬក៏រថយន្តបុកជាមួយម៉ូតូ ហើយក៏មិនស្គាល់អត្តសញ្ញាណចនរងគ្រោះទាំង២នោះដែរ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ បានរៀបចំឯកសារប្រគល់សពឲ្យទៅរថយន្តសង្គ្រោះដឹកសពជនរងគ្រោះ យកទៅដំកល់នៅវត្តទឹកថ្លា ក្នុងមូលដ្ឋានខណ្ឌសែនសុខ ។ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយនៅពេលក្រោយ ៕ រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print