ព្រឹកនេះសម្តេចតេជោហ៊ុន សែនដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ

ចែករំលែក៖

ប្រទេសហ្វីលីពីន៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«នៅព្រឹកនេះខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមប្រជុំសំខាន់ៗចំនួន២ គឺ APEC នៅវៀតណាម និង ប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេសហ្វីលីពីន ដែលបានបញ្ចប់ទៅដោយលទ្ឋផលល្អដែលផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រជាជាតិទាំងអស់នៃប្រទេសជាសមាជិកអាស៊ាន ក្នុងនោះក៏មានឯកសារព្រមព្រៀងមួយដ៏សំខាន់បំផុតដែលបានចុះហត្ថលេខាដោយប្រមុខដឹកនាំអាស៊ានកាលពីយប់ម្សិលមិញដើម្បីការការពារសិទ្ឋិពលករចំណាកស្រុកអាស៊ាន អោយមានសិទ្ឋិសេរីភាពកាន់តែទូលំទូលាយក្នុងការស្វែងរកការងារធ្វើនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យអ្វីឡើយ។

ប្រទេសអាស៊ានទាំង១០ យើងរួមសុខរួមទុក្ខជាមួយគ្នា និងរីកចម្រើនទៅមុខជាមួយគ្នា ដោយមិនទុកប្រទេសណាអោយនៅពីក្រោយឡើយ។ ទន្ទឹមនឹងនោះ ក៏យើងមិនជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ប្រទេសណាឡើយ ប៉ុន្តែយើងរួមគ្នាដោះស្រាយបញ្ហានានាដោយសន្តិវិធីដែលនាំមកនូវវិបុលភាព និងសន្តិភាព ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print