ខេត្តសៀមរាប ៖ ភ្ញៀវទេសចរណ៍ជនជាតិព័រទុយកាល់ បានទៅលេងកម្សាន្តនៅចំណុចទឹកធ្លាក់ ព្រះអង្គធំ (ភ្នំគូលែន) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ហើយបានលង់ទឹកដ្លាប់នៅទីនោះ កាលពីវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឱ្យថឹងថា ជនរងគ្រោះឈ្មោះ luis filip Da silva teixeira ភេទប្រុស អាយុ៥៤ឆ្នាំ ជាភ្ញៀវទេសចរណ៍ជនជាតិព័រទុយកាល់ ស្នាក់នៅសណ្ឋាគារឡូទុសប្លង្គ រីសត ភូមិគ្រួស សង្កាត់ស្វាងដង្គុំ ល្រុងសៀមរាប ខេត្តសៀមរាប ៕ តាឡឹម
...