ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីព្យាយាមជិះរត់គេចពីកម្លាំងសមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ កង ជីវ័ន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១០៦ អឺ១ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យទី២ ឈ្មោះ ចាន វ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិរលំ ស្រុកស្អាង ខេត្តកណ្ដាល។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរ បាលរដ្ឋបាលទន្លេបាសាក់ ល្បាត់ក្នុងមូលដ្ឋានដូចសព្វដង ខណៈមកដល់ចំណុចខាងក្រោយផ្សារទំនើប អឺអន ក៏ប្រទះឃើញជនសង្ស័យ ០២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ125 ឆ្នាំ2013 ពាក់ស្លាកលេខ ភ្នំពេញ 1BY-4481 ភ្លាមនោះកម្លាំងសមត្ថកិច្ចឃាត់អោយឈប់ដើម្បីសួនាំ ប៉ុន្តែដោយជនសង្ស័យទាំងពីនាក់មានខ្លួនក៏បានបន្ថែមល្បឿនដើម្បីរត់គេចខ្លួន ខណៈនោះកម្លាំងល្បាត់ក៏បានដេញតាមជនសង្ស័យពីក្រោយ ធ្វើអោយជនសង្ស័យគិតមិនចេញបណ្ដាលអោយបុករ៉ុមកកងបី នៅក្បែគល់ស្ពានគូថខ្ចងកោះពេជ្យទើបចាប់បានទាំងពីនាក់តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាននាំមកឃាត់ខ្លួននៅអធិការដ្នាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ រស្មី