ចុងឆ្នាំ២០១៧នេះយានដ្ឋានជួសជុលរថយន្តជាង១០០កន្លែងនៅខណ្ឌទួលគោកនឹងប្រឈមការបិទអាជីវកម្ម

ចែករំលែក៖

ភ្នំពេញ៖ នៅខែធ្នូចុងឆ្នាំ២០១៧នេះយានដ្ឋានជួសជុលរថយន្តជាង១០០កន្លែងនៅក្នុងមូលដ្ឋានខណ្ឌទួលគោកប្រឈមនឹងការបិទអាជីវកម្មរបស់ខ្លួន បើនៅតែមិនព្រមធ្វើច្បាប់អោយបានត្រឹមត្រូវទៅតាមការណែនាំរបស់អាជ្ញាធរនិងមន្ទីរជំនាញ ខណៈដែលមានយានដ្ឋានជាង១០០កន្លែងផ្សេងទៀត គេបានរួសរាន់ធ្វើច្បាប់ត្រឹមត្រូវហើយនោះ។

ការព្រមានបែបនេះរបស់អាជ្ញាធរខណ្ឌទួលគោកនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ វិច្ឆិកា ក្នុងកិច្ចជុំមួយជាមួយម្ចាស់អាជីវកម្ម យានដ្ឋានជួសជុលរថយន្ត ដែលមានមូលដ្ឋាននៅក្នុងខណ្ឌទួលគោក ដើម្បីអោយពួកគាត់បំពេញច្បាប់អោយបានត្រឹមត្រូវ។

លោកស្រីបុផ្ផា ផានី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍លើកថា ការកោះហៅម្ចាស់យានដ្ឋានមកប្រជុំថ្ងៃនេះពិតជាសំខាន់ ដើម្បីអោយពួកគាត់ទៅបំពេញច្បាប់បើកយានដ្ឋាន ហើយក្រោយបញ្ចប់ ស្នើផ្តល់ព័ត៌មាន មកលោកស្រីនឹងចុះធ្វើច្បាប់ជូន ។បើនៅតែមិនព្រមធ្វើច្បាប់ ខាងមន្ទីរនិងសហការជាមួយអាជ្ញាធរដែនដីនឹងចុះបិទនៅក្នុងខែធ្នូ ចុងឆ្នាំ២០១៧ខាងមុខនេះហើយ ដោយសារតែច្បាប់នេះបានកំណត់ បើហួសពីខែ១២ ទៅគឺមិនចេញច្បាប់អោយទេ ។ដូច្នេះនៅចន្លោះពេលនេះលោកស្រីស្នើអោយប្រជាពលរដ្ឋម្ចាស់យានដ្ឋានទាំងអស់ត្រូវមកធ្វើច្បាប់អោយបានគ្រប់គ្នា និងអោយបានទាន់ពេល។

លោកស្រីបានបញ្ជាក់ថា ហេតុអ្វីបានជាយើងជម្រុញអោយមានច្បាប់ ដោយសារតែយានដ្ឋានខ្លះកែច្នៃមិនមានស្តង់ដាបច្ខេកទេស ប្រឈមនឹងបើកបរទៅជួបគ្រោះថ្នាក់ ដូចជាតទ្រុង លើសទំងន់ តឡានជា២ ជា៣កំណាត់ជាដើម។ លោកស្រីបញ្ជាក់ថាមិនគោរពច្បាប់ គឺមានទោស មិនមែនចេះតែធ្វើស្រេចតែចិត្តទេ ហើយបើយោងតាមលិខិតពីក្រសួងសាធារណការនិងដឹកជញ្ជូន គឺសម្រេច ចុះបិទអាជីវកម្មយានដ្ឋានអត់ច្បាប់ទាំង១២ខណ្ឌនៅខែធ្នូ ចុងឆ្នាំ២០១៧នេះតែម្តង ។

លោកឯក ឃុតដឿន អភិបាលខណ្ឌទួលគោកបានលើកឡើងថា យានដ្ឋានទាំងអស់នៅខណ្ឌទួលគោកមានច្បាប់ចំនួន១១៤ទីតាំងក្នុងចំណោមយានដ្ឋានទាំងអស់សរុបចំនួន៣០៧ទីតាំង យើងនឹងជម្រុញការធ្វើច្បាប់ អោយមានបទដ្ឋានបច្ចេក មិនប៉ះពាល់រំខានដល់ប្រជាពលរដ្ឋ ។

NKD-36x6_outline

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន បានជម្រុញការផ្តល់សេវានេះ រួមទាំងសម្រួលការងារដល់កម្មករ នៅក្នុងនិងក្រៅប្រទេស ។យើងបានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសម្រួលជូនពួកគាត់អោយស្រួល។ ជាក់ស្តែងម្ចាស់យានដ្ឋានត្រូវទំនាក់ទំនងសុំច្បាប់ពីមន្ទីរសាធារណការ ដោយយើងជាអាជ្ញាធរចាំជួយសម្រួលទេ។

លោកបន្តថា ក្នុងនាមអាជ្ញាធរយើងបានរួមគ្នាជួយដល់សមាជិក កម្មករ ម្ចាស់យានដ្ឋាន ដោយកាលពីមុន ពោលគឺកាលពីលោកអភិបាលក្រុងចាស់បានជម្រុញអោយការ៉ាសឡានទៅក្រៅក្រុង តែបងប្អូនមិនទៅ បើកតែម្តងដោយមិនមានច្បាប់ ។តែក្រោយពីយើងផ្សព្វផ្សាយ ទើបម្ចាស់យានដ្ឋានមួយចំនួនមកបំពេញច្បាប់ តែក៏នៅមានម្ចាស់យានដ្ឋានមួយចំនួនទៀត មិនខ្ចីមកធ្វើច្បាប់ផងដែរ។

ការប្រជុំលើកទី២នេះ គឺជម្រុញអោយធ្វើច្បាប់ បើនៅទេមិនធ្វើបិទអាជីវកម្មហើយ ។ការធ្វើបែបនេះ ដោយកន្លងមកនេះយានដ្ឋានខ្លះបានធ្វើអោយបប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរខាង ដូចជាសំឡេង រំខាន ហៀប្រេង ក្លិនវ៉ែកនី ធ្វើអោយប៉ះណាល់បរិស្ថាន ។លោកសុំអោយមានច្បាប់និងកាត់បន្ថយអោយបានពីការថ្នាក់ថ្នាក់ពីប្រជាពលរដ្ឋ ។

លោកអភិបាលខណ្ឌ ណែនាំអោយប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មទាំងអស់ ឧស្សាហ៍បើកមើលផេករបស់រដ្ឋបាលខណ្ឌ បងប្អូននឹងបានទទួលព័ត៌មានយ៉ាងច្រើន ជុំវិញការផ្តល់សេវាផ្សេងៗ។ លោកថា នាំឡានចូលម្តង១កាំបិត ៣ដង តំឡើងបានឡានមួយ ដែលបញ្ហានេះលោកនិងមានវិធានការស្រាវជ្រាវ បើដឹងច្បាប់នឹងមានវិធានការ ដែលទង្វើបែបនេះវា ផុយស្រួយនឹងទទួលគ្រោះថ្នាក់ណាស់ ដោយពេលធ្វើចរាចរអាចដាច់ឡានជា២ ជា៣កំណាត់ជាដើម នេះជាបញ្ហាសុំបងប្អូនសហការ កុំឲ្យកើតមានឡើង ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print