ភ្នំពេញ៖ មានករណីមនុស្សស្លាប់ ក្នុងសណ្ឋាគារយីហោ ណាណា ហើយខាងម្ចាស់ទីតាំងប្រញ៉ាប់ប្រញ៉ាល់ដឹកសាកសពចេញតាមច្រកខាងក្រោយ ដោយគេសង្ស័យមានករណីឃាតកម្ម ។
ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ ណាណា ដែលមានអាស័យដ្ឋាន ផ្ទះលេខ 1B 2B និង 42 ផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តដឹកសាកសពរបស់នរគបាល បានចូលទៅដឹកសពមកតាមច្រកដឿងហែមខាងក្រោយ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ ក្រោយពីមន្ត្រីនរគបាលជំនាញកោសល្យវិច្ឆ័យមកដល់កន្លែងសណ្ឋាគារមិនបាន១ម៉ោងផង ។
រាល់បញ្ហាសង្ស័យខាងលើនេះ នាយនគរបាលប៉ុស្តិ៍ផ្សារថ្មី៣បានប្រាប់ថា គាត់រវល់នៅតុលាការកំពូល ដោយមិនដឹងរឿងឡើយ ។
បើយោងតាមប្រភពពីលោកមេភូមិទី៥ បានលួចបង្ហើបប្រាប់ថា សូម្បីអាជ្ញាធរសង្កាត់ផ្សារថ្មី៣ ក៏មិនបានទទួលការរាយការណ៍អំពីករណីមានមនុស្សស្លាប់នៅសណ្ឋាគារយីហោ ណាណា នោះទេ ។
មូលហេតុអ្វីករណីមានមនុស្សស្លាប់នៅក្នុងសណ្ឋាគារ ណាណា នេះត្រូវបានគេលាក់លាមព័ត៌មាន ឬក៏ជាករណីឃាតកម្ម ស្លាប់មនុស្សបំបិតភស្តុតាង ?
ពាក់ព័ន្ធនិងករណីនេះដែរ អាជ្ញាធរមូលដ្ឋានមិនអាចទំនាក់ទំនងបានទេ ៕
ដោយ៖ ស តារា