កម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញសហការជាមួយគយចល័តឃាត់រថយន្តអត់ពន្ធស៊េរីទំនេីប២គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តអត់ពន្ធស៊េរីទំនេីប២គ្រឿង ១គ្រឿងម៉ាក SIENNA និងម៉ា Lexus RX350 ត្រូវបានកម្លាំងគយចល័តរបស់លោក ព្រាប គារ៉ាត និងលោក ជាប សៅ ក្រោមការបញ្ជាពីលោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋាន បង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឆែកឆេរទីតាំងឃ្លាំងលក់រថយន្តស៊េរីទំនេីបជាច្រេីនកន្លែង នៅក្បែររង្វង់មូលកាំភ្លេីងគួចកាណុង ស្ពានជ្រាយចង្វា ។

image8

ប្រតិបត្តិការចុះឆែកឆេរឃ្លាំងលក់ថយន្តខាលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចនៅក្បែររង្វង់មូលកាំភ្លើងគួចកាណុង ស្ពានជ្រាយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចដែលចុះ ប្រតិបត្តិការចុះឆែកឆេរទីតាំងឃ្លាំងលក់រថយន្តស៊េរីទំនេីបជាច្រើនកន្លែងនេះ គឺដកហូតបានរថយន្ត២គ្រឿង ១គ្រឿងម៉ាក SIENNA និងម៉ាក Lexus RX350 ដោយគ្មានពន្ធនាំចូល ហេីយបញ្ចូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដេីម្បីចាត់ការតាមនីតិវិធី ។

ប្រភពដដែរបានបន្តទៀតថា ការបង្រ្កាបរថយន្តខាងលេីនេះ គឺកម្លាំងគយចល័តនិងចុះអនុវត្តឆែកឆេរឃ្លាំងរថយន្តទាំងអស់ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ ដែលឲ្យអនុវត្តចាត់វិធានការបង្ក្រាបតាមដងផ្លូវទូទាំងប្រទេស និងតាមផ្លូវជាតិនានា ចំពោះម្ចាស់យានយន្តណា ដែលមិនបំពេញកាតព្វកិច្ចពន្ធ ។

គួរបញ្ជាក់ផងដែរថា កាលពីនៅព្រឹកថ្ងៃទី២១ ខែតុលានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានធ្ងន់ៗថា នឹងចាត់វិធានការបង្ក្រាបតាមដងផ្លូវទូទាំងប្រទេស តាមគេហដ្ឋាន និងទីសាធារណៈនានា ដោយសារតែម្ចាស់យានយន្តណា មិនបានទៅបង់ពន្ធអាករ ទាន់ពេលវេលាផងដែរ ៕

image1 (2) image3 (1) image7 image6 (1) image5 (1) image2 (2) image4 (1)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print