លោក សុខ ពេញវុធ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នា២០១៧ វេលាម៉ោង៨និង៣០នាទី លោក សុខ ពេញវុធ អភិបាលនៃ​គណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខណ្ឌដូនពេញ នៅសាលប្រជុំសាលប្រជុំសាលាខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក-លោក​ស្រីអភិបាលរងខណ្ឌ លោកនាយក-នាយករងខណ្ឌ សង្កាត់និងប៉ុស្តិ៍ទាំង១១ ទីរួមផ្សារទាំង៣ និងការិយា​ល័យចុណុះ ជំនាញជុំវិញខណ្ឌ​ ព្រមទាំងផ្សារទាំង០៣​ ផងដែរ​ ។

ក្នុងកិច្ចប្រជុំនោះដែរ បានឆ្លងរបៀបវារៈដូចខាងក្រោម ៖
១-ប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខណ្ឌដូនពេញ
២-ការងារកសាងផែនទី កំណត់គោលដៅដែលងាយរងគ្រោះនិងប្រឈមជាងគេ ក្នុងខណ្ឌដូនពេញ។
៣-ផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣១ អនក្រ.បក ស្តីពី លក្ខខណ្ឌនិងវីធាននានា​ ស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ របស់រាជរដ្ឋាភិបាលផងដែរ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print