ខេត្តកំពង់ចាម ៖ មន្ត្រីនគរបាលស្រុកជើងព្រៃបានឲ្យដឹងថា ខណៈកម្លាំងសមត្ថកិច្ចកំពុងរក្សា សណ្ដាប់ធ្នាប់ចរាចរ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ បានពិនិត្យលើរថយន្តមួយគ្រឿងម៉ាកកាមរីស៊េរីឆ្នាំ៩៣ រកឃើញមនុស្ស៦នាក់ ក្លែងធ្វើជាសង្ឃ ទៅដើរបិណ្ឌបាត្រ ដែលជាបុគ្គលកំពុងបំផ្លាញសាសនា ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់សង្ឃក្លែងក្លាយធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២៩១៧ នៅស្រុកជើងព្រៃ លើផ្លូវជាតិលេខ៦ ចន្លោះ គីឡូម៉ែត្រ៦-៦៩ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ក្នុងគោលដៅកម្លាំងសណ្ដាប់ធ្នាប់ចរាចរស្រុកជើងព្រៃ សហការមួយកម្លាំងជំនាញចរាចរណ៍ខេត្តដាក់ការត្រួតពិនិត្យអាវុធជាតិផ្ទុះ ។
លទ្ធផលកម្លាំងបានពិនិត្យលើរថយន្តមួយគ្រឿងម៉ាកកាមរីស៊េរីឆ្នាំ៩៣ ពាក់ស្លាកលេខ ភ្នំពេញ2C-0448 បើកបរដោយឈ្មោះ រិន កៅ ភេទ ប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្នាច ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សង្ឃក្លែងក្លាយទាំង៦នាក់រួមមានឈ្មោះ ៖
១-អូក ត្រាវ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិច្រកខ្លីឃុំទូកមាសស្រុកដងទង់ខេត្តកំពត
២-អៀត កក្កដា ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិច្រកខ្លី ខេត្តកំពត
៣-លឹម លាង អាយុ២៣ ឆ្នាំទីលំនៅភូមិព្រាងទុំឃុំស្រែជាខាងជើងស្រុកដងទង់ខេត្តកំពត
៤-ជា សារុន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្រែជាឃុំស្រែជាស្រុកដងទង់ខេត្តកំពត
៥-អូក ត្រា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិច្រកខ្លី ឃុំទូកមាសស្រុក បន្ទាយមាស ខេត្តកំពត
៦-ងួន ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិជែងជើង ឃុំដងទង់ស្រុកដងទង់ ខេត្ត កំពត ។
ក្រោយពេលពិនិត្យ និងសាកសួរ ជនសង្ស័យទាំង៦នាក់បានឆ្លើយសារភាពថា ខ្លួនធ្លាប់ បួសជាសង្ឃនៅស្រុកកំណើត ហើយបានចេញទៅបិណ្ឌបាត្រនៅប្រទេសថៃ ។ ក្រោយ ត្រឡប់មកវិញបានដោះស្បង់ជីពរចេញ រួចស្លៀកពាក់ខោអាវស៊ីវិលធម្មតា ជិះរថយន្តពី ខេត្តសៀមរាបទៅខេត្តកំពត ។
ជនសង្ស័យទាំង៦នាក់ខាងលើ សមត្ថកិច្ចបានចាត់ការបញ្ជូនបន្តដើម្បីដាក់ទោសទណ្ឌទៅតាមច្បាប់ ៕ វណ្ណៈ