កងរាជអាវុធហត្ថក្រុង-ស្រុកទាំង១១ នៅខេត្តកណ្តាល ប្រកាសគាំទ្រចំពោះ លោក​ឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេច​របស់តុលាការកំពូល ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា

ចែករំលែក៖

ខេត្តកណ្តាល : មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក១១ និងនាយអាវុធហត្ថចំណុះ​មូលដ្ឋានកងរាជអាវុធខេត្តកណ្តាល ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាតនិង​ខ្លាំងក្លាជាទីបំផុត ចំពោះលោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត កណ្តាល ដែលបានធ្វើញាត្តិគាំទ្រលោក នាយឧត្តមសេនីយ  សៅ សុខា គាំទ្រលើសាលដីកាសម្រេច​របស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក១១ ក្នុងខេត្តកណ្តាល រួមមាន ៖

*វរៈសេនិយទោ ជុន វណ្ណី មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង
*វរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការ​ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅ
*វរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកស្អាង
*វរសេនីយ៍ត្រី ឡាំ ណារំុ មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកោេះធំ
*វរៈសេនីយ៍ត្រី ហាយ សុភាន មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកអង្គស្នួល
*វរៈសេនីយ៍ត្រី អួន សុផាត មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកៀនស្វាយ
*វសេនីយ៍ត្រី ប្រាក់ សាមិត្ត មេបញ្ជាការ និង នាយអាវុធហត្ថចំណុះ ស្រុកលេីកដែក
*វរសេនីយត្រី មាស សាក់ មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកមុខកំពូល
*វរ:សេនីយ៍ត្រី ថេង មករ៉ា មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល
*វរ:សេនីយ៍ត្រី មំុ សាម៉ុន មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋាន ស្រុកពញឮ
*វរ:សេនីយ៍ត្រី ប៊ូ ចន្ធី មេបញ្ជាការ និង នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាចុធហត្ថ ស្រុកល្វាឯម។

ឋិតក្រោមដំបូល នៃការដឹកនាំរបស់លោក ឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក 11 ​និង​នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាតនិង​ខ្លាំងក្លាជាទីបំផុត​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សំតុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេច​របស់តុលាការកំពូល ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូម​លោក ឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុត ពីយើងខ្ញុំជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និង  នាយអាវុធហត្ថចំណុះមូលដ្ឋានកងរាជអាវុធខេត្តកណ្តាលទាំងអស់៕(ដោយ:ឆ ដា)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print