នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​មុខសញ្ញា​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់​បាន​២​នាក់​

ចែករំលែក៖

​ខេត្តកណ្តាល៖​ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី​ផ្សេង​គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​០២​កញ្ចប់​តូច​ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ នៅ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

dse

​អធិការ​នគរបាល​ស្រុក​កោះធំ​លោក​វរសេនីយ៍​ ឆឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទី​ ១​ ឈ្មោះ​ សុង​ ម៉ុង​ហេង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ជួរ​ ឃុំ​កោះ​ខែល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ត្រង់​ចំណុច​ចម្ការ​ល្មុត​ ស្ថិត​ក្នុងភូមិ​ព្រែក​បិ​ ឃុំ​កោះធំ​(​ខ​)​ ស្រុក​កោះធំ​។​ ជនសង្ស័យ​ទី​២-​ឈ្មោះ​ ថា​ត​ ថេ​ត​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​ជាងក្រឡឹង​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​មេ​ម​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​១២​ និង​៤០​នាទី​ ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ព្រែក​តា​មេ​ម​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ។​

​លោក​វរសេនីយ៍​ ឆឿ​ន​ ប៊ុ​ន​ឆ​ន​ បន្ត​ថា​ ប្រតិបត្តិការ​បង្ក្រាប​ទី​១-​ ដកហូត​បាន​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា​ សង្ស័យ​ជា​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០១​កញ្ចប់​តូច​ ,​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ ,​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ ,​កាបូប​ដាក់​លុយ​ចំនួន​០១​មាន​លុយ​ចំនួន​៦៥៥០០​រៀល​ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គុ​ប​ពី​ ។​ ប្រតិបត្តិការ​ទី​២-​ ដកហូត​បាន​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា​ សង្ស័យ​ជា​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ ចំនួន​០១​កញ្ចប់​តូច​ ,​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ ,​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​ ។​

​លោក​អធិការ​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ជា​មុខសញ្ញា​ដែល​កម្លាំង​ប៉ូលិស​កំណត់​ និង​តាមដាន​ ។​ នៅ​មុន​ពេល​ចាប់ខ្លួន​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​ ជនសង្ស័យ​កំពុង​រក្សា​ទុក​គ្រឿងញៀន​នៅ​ជាប់​ខ្លួន​ ទើប​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​ប៉ូលិស​មូលដ្ឋាន​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ រួម​ជាមួយ​វត្ថុ​តាង​ជាក់ស្តែង​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

dse (2)dse (4)dse (5)dse (1)dse (3)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print