ក្រុមហ៊ុន​រថយន្ដ​ដឹក​អ្នកដំណើរ​ចាប់ផ្ដើម​តវ៉ា​ ខ្លាំង​ប្រឆាំង​នឹង​កុងត្រូលជជុះ​ជិត​ក្រុង​សៀមរាប​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ ក្រុមហ៊ុន​រថយន្ដ​ដឹក​ អ្នកដំណើរ​ព្រឹក​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ បាន​ចាប់ផ្ដើម​តវ៉ា​ខ្លាំង​ប្រឆាំង​ទៅ​នឹង​កុងត្រូលជជុះ​ទារប្រាក់​នៅ​ក្បែរ​នឹង​បុរី​សៀង​ណាំ​ ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ក្រុង​ សៀមរាប​ ដោយ​ពួក​គេ​មិន​ព្រម​ចូល​បង់​ ប្រាក់​ ហើយ​ត្រូវ​បាន​ឃាត់​ដោយ​សន្ដិសុខ​ ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​ ។​

001

​ក្រុម​រថយន្ដ​ដឹក​អ្នកដំណើរ​ដែល​តវ៉ា​ ប្រឆាំង​មាន​ក្រុមហ៊ុន​រថយន្ដ​ដឹក​អ្នក​ ដំណើរ​ឡា​រី​តា​បាន​បញ្ជូន​រថយន្ដ​របស់​ខ្លួន​ប្រមាណ​១០​គ្រឿង​មក​តម្រៀប​គ្នា​បណ្ដាល​ឱ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ ហើយ​ បាន​ជំរុញ​ឱ្យ​លោក​អភិបាលក្រុង​សៀម​ រាប​ចុះ​មក​អន្ដរាគមន៍​ទើប​សភាពការណ៍​ធូរស្រាល​វិញ​ ។​

​លោក​ ស៊ុន​ ស៊ី​ម​ តំណាង​ក្រុមហ៊ុន​ ឡា​រី​តា​បាន​និយាយ​ថា​ កន្លង​មក​មាន​ សន្ដិសុខ​មួយ​ក្រុម​តែងតែ​យក​លុយ​នៅ​ កន្លែង​បង់​ចំណត​និង​មាន​មួយ​ក្រុម​ទៀត​បាន​ទៅ​ដើរ​ប្រមូល​យក​លុយ​ពី​ក្រុមហ៊ុន​ និង​តែងតែ​ដូរ​មុខ​មនុស្ស​រហូត​ ។​ ប្រការ​ នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ចំនួន​៨​ បាន​ដាក់​សំណើ​ទៅ​អភិបាលខេត្ដ​សៀម​ រាប​ហើយ​ពួក​គេ​សុទ្ធតែ​មាន​បញ្ហា​ដូច​ គ្នា​ ។​ លុះ​នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ សាលាក្រុង​បាន​កោះ​ប្រជុំ​ក្រុមហ៊ុន​រថ​ យន្ដ​ដឹក​អ្នកដំណើរ​ទាំងអស់​ ប៉ុន្ដែ​ពុំ​មាន​ ដំណោះស្រាយ​អ្វី​ឡើយ​ ។​

​លោក​ ស៊ុន​ ស៊ី​ម​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​រថយន្ដ​ដឹក​អ្នកដំណើរ​ទាំងអស់​ គ្រាន់តែ​ចង់បាន​តារាង​តម្លៃ​មួយ​ឱ្យ​ពិត​ ប្រាក​ដដែល​ចេញពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ថា​តើ​ពួក​គាត់​ត្រូវ​បង់​តម្លៃ​ប៉ុន្មាន​សម្រាប់​បង់ថ្លៃ​ចំណត​ ហើយ​តើ​ វិសាលភាព​របស់​ម្ចាស់​ចំណត​មាន​ ប៉ុនណា​តើ​គ្រប់គ្រង​តែ​ចំណត​ឬ​ក៏​គ្រប់​ គ្រង​ទាំង​ការ​រត់​តាម​ផ្លូវ​ដែរ​?​ ជាមួយ​ គ្នា​នេះ​រាល់​ការ​ទារប្រាក់​គឺ​គួរតែ​ចេញ​ វិក្កយបត្រ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ ។​

​លោក​ ស៊ូ​ បា្លតុង​ អភិបាលក្រុង​សៀម​ រាប​ដែល​បាន​ចុះ​ទៅ​អន្ដរាគមន៍​បាន​ មាន​ប្រសាសន៍​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែ​ តុលា​ ឆ្នាំ​២០១៥​ ក្រុមហ៊ុន​រថយន្ដ​ដឹក​អ្នក​ ដំណើរ​ទាំងអស់​ដែល​រួម​មាន​ក្រុមហ៊ុន​ រថយន្ដ​ធំៗ​ចំនួន​២០​ក្រុមហ៊ុន​ និង​រថយន្ដ​ តូចៗ​ចំនួន​៨​ក្រុមហ៊ុន​ត្រូវ​សាលាក្រុង​ កោះហៅ​ដើម្បី​ប្រជុំ​ និង​ស្ដាប់​ស​.​ជ​.​ណ​ ធ្វើ​យ៉ាងម៉េច​រថយន្ដ​ទាំងអស់​ត្រូវ​ចូល​ ក្នុង​ចំណត​ក្នុង​បំណង​រៀបចំ​សណ្ដាប់​ ធ្នាប់​ ។​ ដូច្នេះ​ប្រសិនបើ​ក្រុមហ៊ុន​មិន​អនុ​ វត្ដ​តាម​ទេ​ លោក​អាច​នឹង​ស្នើ​ទៅ​លោក​ អភិបាលខេត្ដ​ដើម្បី​ចាត់វិធានការ​ស្ទូច​ រថយន្ដ​ល្មើស​សេចក្ដី​ ណែនាំ​នោះ​ទុក​ ។​

​គួរ​រំលឹក​ថា​ កាលពីដើម​សបា្ដហ៍​នេះ​ ក្រុមហ៊ុន​រថយន្ដក្រុង​ចំនួន​៨​ រួម​មាន​ ក្រុមហ៊ុន​ Lar​ Ryta​ ,​ ក្រុមហ៊ុន​ Tero,​ ក្រុមហ៊ុន​ Golden​ Bayon​ ,​ ក្រុមហ៊ុន​ VGS,​ ក្រុមហ៊ុន​នាគ​ក្រហម​ ,​ ក្រុមហ៊ុន​ សូ​រិ​យា​ ,​ ក្រុមហ៊ុន​ G.Express​ និង​ក្រុម​ ហ៊ុន​រិ​ទ្ធិ​មុនី​បាន​សរសេរ​លិខិត​រួម​គ្នា​មួយ​ទៅ​កាន់​លោក​អភិបាលខេត្ដ​ ដោយ​ថា​ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​មួយ​មាន​ទីតាំង​ក្បែរ​បុរី​សៀង​ណាំ​តែងតែ​ស្ទាក់​រថយន្ដក្រុង​ យក​ប្រាក់​ដោយ​ក្នុង​មួយ​គ្រឿង​តម្លៃ​១​ម៉ឺន​រៀល​មុន​នឹង​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ ។​ លិខិត​ បញ្ជាក់​ថា​ ក្រៅពី​បង់ប្រាក់​១​ម៉ឺន​រៀល​ ហើយ​ក្រុមហ៊ុន​ខ្លះ​ទៀត​ត្រូវ​បង់ប្រាក់​ ប្រហែល​៧​ម៉ឺន​រៀល​ជា​រៀង​រាល់​ខែ​ទៅ​ឱ្យ​ នគរបាល​ទៀត​ផង​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print