ផ្ទុះ​រោងចក្រ​ភាគ​ខាងកើត​ចិន​ បាត់​ខ្លួន​មនុស្ស​៩​នាក់​

ចែករំលែក៖

​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា​ មនុស្ស​៩​នាក់​បាន​បាត់​ខ្លួន​ និង​២​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ បន្ទាប់​ពី​ហេតុការណ៍​ផ្ទុះ​នៅ​រោងចក្រ​មួយ​កន្លែង​ស្ថិត​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​ ។​ នេះ​ជា​ហេតុការណ៍​ផ្ទុះ​ចុង​ក្រោយ​គេ​បំផុត​ដែល​តែងតែ​កើត​មាន​ឡើង​ក្នុង​ប្រទេស​ចិន​ ។​

ses

​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ហេតុការណ៍​ផ្ទុះ​យ៉ាង​ខ្លាំង​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​១៦០​នាក់​បាត់បង់​ជីវិត​ ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​កំពង់​ផែ​ Tianjin​ ក្នុង​ខែសីហា​ ឆ្នាំ​២០១៥​ ។​ ហេតុការណ៍​ផ្ទុះ​នេះ​ធ្វើ​ឲ្យ​មានការ​លើក​សំណួរ​អំពី​ប្រព័ន្ធ​សុវត្ថិភាព​ការងារ​នៅ​ក្នុង​ប្រទេស​នេះ​ ខណៈ​ដែល​សេដ្ឋកិច្ច​ហាក់​គ្មាន​សន្ទុះ​ទៅ​មុខ​នោះ​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​ថា​ ហេតុការណ៍​ផ្ទុះ​នា​ពេល​នេះ​បាន​កើតឡើង​នៅ​ទីតាំង​សាជីវកម្ម​ឧ​ហ​ស្សា​កម្ម​គីមី​ Shandong​ Tianbao​ ស្ថិត​នៅ​ក្នុង​ខេត្ត​ Pingyi​ ។​ ប្រភព​បញ្ជាក់​ថា​ រោងចក្រ​នេះ​ផលិត​គ្រឿងផ្ទុះ​ដែល​បម្រើ​ឲ្យ​ស៊ី​វិល​ ។​ មូលហេតុ​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​ផ្ទុះ​កើតឡើង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ ។​

​ការ​ផ្ទុះ​រោងចក្រ​គីមី​ដែល​តែងតែ​កើត​ឡើងជា​ធម្មតា​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ច្រើន​តែ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ ជា​ពិសេស​ហេតុការណ៍​ផ្ទុះ​នៅ​ទីក្រុង​កំពង់​ផែ​ Tianjin​ នោះ​បាន​ជំរុញ​ឲ្យ​មានការ​បិទ​តំបន់​នេះ​ទាំងមូល​ ដើម្បី​ឲ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​ពី​ប្រព័ន្ធ​សុវត្ថិភាព​ បន្ទាប់​ពី​មានការ​សាយភាយ​គីមី​ចេញ​មក​ខាងក្រៅ​ ៕

abc

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print