ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរនិងប្រដាល់សាកល ជ្រើសរើសជើងឯកថ្នាក់ជាតិរយៈពេល ៣ថ្ងៃមកនេះមានកីឡាករចូលរួមប្រកួត ប្រមាណ២០៧គូ ដោយនៅថ្ងៃទី១មាន ចំនួន៤៦គូថ្ងៃទី២មានចំនួន៩៣គូ និង ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០១៥ មាន ចំនួន៦៨គូ ប៉ុន្ដែការប្រកួតនេះបណ្ដាល ឱ្យកីឡាករម្នាក់បាក់ឆ្អឹងជើងស្ដាំកាលពី រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ផ្នែកប្រដាល់ក្បាច់គុនបុរាណខ្មែរក្រប ខ័ណ្ឌ-ក២ត្រូវបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ។
កីឡាករ ឡុង ចាន់រ៉ា មកពីសមា គមកីឡាក្រសួងការពារជាតិបានរង គ្រោះថ្នាក់បាក់ឆ្អឹងជើងដោយសារទាត់ ជើងគ្នាជាមួយកីឡាករ សំណាង សិលា មកពីសមាគមកីឡាក្រសួងមហាផ្ទៃ ក្នុងប្រភេទទម្ងន់៦៣្ប៥គីឡូក្រាមក្រប ខ័ណ្ឌ-ក២ នៅក្នុងវគ្គជម្រុះជុំទី១ថ្ងៃទី២ នៃការប្រកួតជើងឯកថ្នាក់ជាតិ ។
ឡុង ចាន់រ៉ា បានលើកជើងទាត់ទៅ លើ សំណាង សិលា ដោយប្រើជើងស្ដាំ ហើយ សំណាង សិលា បានទាត់សងមក វិញបណ្ដាលឱ្យឆ្អឹងស្មង និងស្មងប៉ះទង្គិច គ្នាយ៉ាងខ្លាំងតែស្មងជើងឆ្វេងរបស់ សំណាង សិលា ពុំបានបាក់នោះទេ គឺបាក់ តែឆ្អឹងជើងឡុងចាន់រ៉ាម្នាក់ប៉ុណ្ណោះ ។
ក្រោយមានហេតុការណ៍កីឡាករ ប្រកួតគ្នាបាក់ជើងរួចមកលោកវេជ្ជ បណ្ឌិត ឆឹង យ៉ៅយ៉េន អនុប្រធាន សហព័ន្ធកីឡាប្រដាល់កម្ពុជានិងជាអនុ ប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានហៅរថយន្ដសង្គ្រោះមកដឹកយក ទៅព្យាបាលភ្លាមៗដោយមន្ទីរពេទ្យ នេះបានចុះ MOU ជាមួយសហព័ន្ធ កីឡាប្រដាល់កម្ពុជា ។
លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹង ថា ជើងនេះមិនមានបញ្ហាអ្វីទេគ្រូពេទ្យ នឹងព្យាបាលកីឡាករឡុង ចាន់រ៉ា ឱ្យឆាប់ បានជាសះស្បើយហើយមិនចាំបាច់វះ ដាក់ដែកខាងក្នុងនោះឡើយ ។
ដោយឡែកលោក ម៉ិល កាដូ អគ្គ នាយករងនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡានិងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជាបានអះអាងថា សហព័ន្ធនឹងចំណាយថវិកាដើម្បីព្យា បាលកីឡាកររូបនេះឱ្យបានជាសះស្បើយ។
គួររំលឹកថា កម្មវិធីបើកការប្រកួត កីឡាប្រដាល់សាកលនិងប្រដាល់ក្បាច់ គុនបុរាណខ្មែរជ្រើសរើសជើងឯកថ្នាក់ ជាតិក្របខ័ណ្ឌក១ និងក២ធ្វើនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥នេះ បន្ទាប់ ប្រកួតជម្រុះជុំទី១ចប់នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ក្នុងដំណើរការខាង លើនេះដែរមានកីឡាកររងរបួសបាក់ ជើងនិងមានអ្នករបួសនៅលើមុខតែពុំ មានកីឡាករម្នាក់ណារងរបួសធ្ងន់ធ្ងរ បន្ថែមទៀតឡើយ ៕
ដោយ៖ សារីម