ព្រឹត្តិការណ៍សំខាន់ៗនៅលើពិភពលោកប្រចាំសប្តាហ៍

ចែករំលែក៖

នៅថ្ងៃចុងសប្តាហ៍នេះ មានព្រិត្តិការសំខាន់ៗជាច្រើននៅលើពិភពលោកដែលចាប់អារម្មណ៍បំផុត ក្នុងនោះមានការបាត់ទំនាក់ទំនងជាមួយនាវាមុជទឹកអាហ្សង់ទីន ក៏ដូចជាយន្តហោះបុកគ្នានៅលើអាកាសជាដើម។

ខាងក្រោមនេះជាព្រឹត្តិការសំខាន់ៗ

នាវាមុជទឹកអាហ្សង់ទីន បាត់ខ្លួននៅមហាសមុទ្រពេលកំពុងយាមល្បាត

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នាវាមុជទឹក ARA San Juan មាននាវឹក៤៤នាក់ របស់អាហ្សង់ទីន បានបាត់ទំនាក់ទំនង ពេលកំពុងតែយាមល្បាតនៅតំបន់សមុទ្រ ជិតកំពង់ផែMadrynនៅមហាសមុទ្រអាត្លង់ទិច។

ប្រភពព័ត៌មានពី ក្រសួងការពារជាតិអាហ្សង់ទីនបានឲ្យដឹងថា បានបាត់ទំនាក់ទំនង ជាមួយនាវាមុជទឹកARA San Juan ហើយពេលនេះសកម្មភាពស្វែងរក កំពុងតែដំណើរការនៅតំបន់សមុទ្រ San Jorge ស្ថិតនៅជម្លោះខេត្ត Chubut និងSanta Cruz។

អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអាហ្សង់ទីន លោក Enrique Balbiបានបញ្ជាក់ថា លើកចុងក្រោយ ដែលនាវាមុជទឹកមានទំនាក់ទំនងជាមួយទីបញ្ជាការ គឺស្ថិតនៅតំបន់ឈូងសមុទ្រ San Jorege។

លោកBalbiបញ្ជាក់ទៀតថា អាចនឹងមានបញ្ហាបច្ចេកទេស ឬក៏មានការឆាប់ឆេះនៅក្នុងនាវា។ នាវាមុជទឹកខាងលើ មិនមានឧបករណ៍ទំនាក់ទំនងផ្សេងទៀត ជំនួសនោះឡើយ ពេលប្រព័ន្ធទំនាក់ទំនង ធំត្រូវខូចនោះ។ នៅពេលនេះកម្លាំងទាហានបានបញ្ជូនឧទ្ធម្ភាគច័ក្រ ២គ្រឿងនិង នាវា៣គ្រឿងទៅស្វែងរក នៅទីតាំងដែលនាវាមុជទឹកបាត់ខ្លួន។

នាវាមុជទឹកARA San Juan ឈរជើងនៅទីតាំង ក្នុងទីក្រុង Mar Del Plata ។ នាវាមុជទឹកនេះផលិតដោយអាល្លឺម៉ង់ ត្រូវបានអាហ្សង់ទីនប្រើប្រាស់ តាំងពីឆ្នាំ ១៩៨៥ ដោយប្រើប្រាស់ថាមពល Diesel ។

ឧទ្ទម្ភាគចក្រ និងយន្តហោះបុកគ្នាលើអាកាសខ្ទេចទំាងពីរ

ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយបានកើតឡើង នៅជិត តំបន់Waddesdon ប្រទេសអង់គ្លេស រវាងឧទ្ទម្ភាគចក្រ និងយន្តហោះធុនតូច បណ្តាលឲ្យ មនុស្សពីរនាក់នៅលើឧទ្ទម្ភាគចក្រ ស្លាប់ និងនៅលើយន្តហោះពីរនាក់ស្លាប់ផងដែរ។

លោក Thames Valley មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ក្រុមជួយសង្គ្រោះបានបញ្ជូនទៅកាន់ កន្លែងកើតេហតុ នៅជិតតំបន់Waddesdonនៅវេលាម៉ោង១២ថ្ងៃត្រង ថ្ងៃទី១៧ខែវិច្ឆិកា(ម៉ោងក្នុងតំបន់)។

អ្នននាំពាក្យក្រុមហ៊ុន Wycombe Air Park ជា កន្លែង ហ្វឹកហាត់អាកាសយានឹកបានបញ្ជាក់ថា យន្តហោះនិងឧទ្ទម្ភាគចក្របុកគ្នា គឺចាកចេញពីកន្លែងតែមួយ។ សារព័ត៌មានដេលីម៉ែលបានផ្សាយថា យន្តហោះដែលជួបគ្រោះថ្នាក់ គឺហោះហើរបានប្រមាណ១៥នាទីប៉ុណ្ណោះ។

ទិន្ននីហោះហើយបាន បង្ហាញឲ្យខើញថា ឧទ្ទម្ភាគចក្រហោះហើរក្នុងកម្ពស់៣០០ម៉ែត្រក្នុងតំបន់Waddesdon ក៏បាត់បង់ទំនាក់ទំនង ពីប្រព័ន្ធរ៉ាដា ទើបបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង។

រូបភាពពីកន្លែងកើតហេតុបានឲ្យឃើញថាបំណែកឧទ្ទម្ភាគចក្រនិង យន្តហោះ នៅគ្រប់ទីកន្លែងក្នុងព្រៃ ដែលយន្តហោះបុកគ្នា។ក្រុមជួយសង្គ្រោះ មិនអាចរកឃើញអ្នកនៅរស់ក្នុងហេតុការខាងលើនោះឡើយ។

រញ្ជួយដីកម្រិត៦,៩រ៉ិចទ័រ កំពុងវាយប្រហារ នៅតំបន់ទីបេ

នៅថ្ងៃសៅរ៍ទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧ មានគ្រោះធម្មជាតិ រញ្ជួយដី បាននឹងកំពុងវាយប្រហារ ទៅលើតំបន់ Niyingchiតំបន់ទីបេ កាលពីវេលាម៉ោង៦និង៣៤នាទីព្រឹកថ្ងៃសៅរ៍នេះ ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារ ត្រួតពិនិត្យគ្រោះរញ្ជួយដី របស់ប្រទេស ចិន នៅព្រឹកដដែលនេះ បានឲ្យដឹងទៀតថា ការវាស់វែងត្រូវបានធ្វើឡើង ហើយជឿជាក់ថា វាបានវាយប្រហារ នៅត្រង់ចំណុចរយៈទទឺក២៩,៧៥ ដឺក្រ ភាគខាងជើង និងប្រមាណ ជា៩៥,០២ដឺក្រេ ក្នុងរយៈបណ្តោយនៅភាគខាងកើត ហើយស្ថិតនៅក្នុង ជម្រៅប្រមាណ ជា១០គីឡូម៉ែត្រ។

ទោះបីជាយ៉ាងណាក្តីទំហំនៃការខូចខាតនិងរបាយការណ៍អំពីមនុស្សស្លាប់និងរបួសដោយសារគ្រោះធម្មជាតិមួយនេះ នៅមិនទាន់បានចេញ ផ្សាយនៅឡើយ។

NKD-36x6_outline

រុស្សី ដាក់ឲ្យដំណើរ នាវាមុជទឹក បាញ់គ្រាប់មីស៊ីល អាចបំពាក់ អាវុធនុយក្លេអ៊ែរ ដ៏ធំមួយប្រភេទ

នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរប្រភេទ Project 995 A Boreiបច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសរុស្ស៊ី ត្រូវបានចាប់ផ្តើម ដាក់ឲ្យដំណើរ ហើយកាលពីថ្ងៃទី ១៧ ខែវិច្ឆិកានៅ Severodvinsk ។

នាវាមុជទឹកនេះមានឈ្មោះថាPrince Vladimir ហើយបើប្រៀបធៀប ទៅនឹងនាវា ប្រភេទProject 995 ដែលចាស់ៗទាំង៣គ្រឿងនោះនាវាPrince Vladimir គឺមានលក្ខណៈ ប្រយុទ្ធខ្លាំងក្លាជាង មានប្រព័ន្ធលាក់បាំងល្អ ប្រសើរជាងប្រព័ន្ធ អេឡិចត្រូនិចល្អ ជាង និងមានទំហំធំជាង ដែលផ្តល់ភាពងាយស្រួល សម្រាប់នាវិក ដែលធ្វើការនៅពីខាងក្នុង។

គួរបញ្ជាក់ថានាវាPrince Vladimir គឺជានាវាទី១ ក្នុងចំណោមនាវា ប្រភេទនេះទាំង៥ នៅក្នុង ផែនការផលិតបន្ថែម សម្រាប់កងទ័ពជើងទឹក របស់រុស្សីដោយនាវា ដែលនៅសល់ កំពុងស្ថិត នៅក្នុងតំណាក់សាងសង់មានដូចជា Prince Oleg, Generalissimus Suvorov, Emperor Alexander IIIនិងPrince Pozharsky។

អាល្លឹម៉ង់ នឹងចំណាយប្រាក់ ១០លានអឺរ៉ូ ជួយបោសសម្អាតគ្រាប់មីន នៅក្នុងប្រទេសស៊ីរី

នៅថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ថា អាល្លឹម៉ង់ ចំណាយប្រាក់ ប្រមាណ១០លានអឺរ៉ូ ដើម្បីជួយ ដល់ការបោសសម្អាតគ្រាប់មីន ឲ្យអស់ពីតំបន់ភាគខាងជើងស៊ីរី នៅក្នុងក្រុង Raqqa ។ កាសែត Handelsblattបានចុះផ្សាយនៅថ្ងៃសុក្រនេះ ។

កាសែតខាងលើបានបន្ថែមថា ក្រសួងការបរទេស កំពុងប្រកាសអំពីការបង្កើន មូលនិធិជា មួយនឹងសហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះ ។

កិច្ចព្រមព្រៀង បានអំពាវនាវដល់អាល្លឺម៉ង់់ ដើម្បីជួយដល់មូលនិធិ Tetra Tech ដែលជា ក្រុមការងារម៉ៅការមួយ របស់រដ្ឋាភិបាលអាមេរិក ដើម្បីបោសសម្អាតគ្រាប់មីន ចេញពីក្រុង Raqqa ដែលជាកន្លែងទទួលបាន ជ័យជម្នះក្រោយការដឹកនាំ របស់យោធាសហរដ្ឋអាមេរិក កាលពីខែមុន ទៅលើក្រុមរដ្ឋឥស្លាម ។

កាសែតដដែលនេះបានឲ្យដឹងទៀតថា យោធាសហរដ្ឋអាមេរិក នៅតែដាក់សង្កត់ធ្ងន់ ទៅលើអាល្លឺម៉ង់់ ដើម្បីជួយផ្តល់ជំនួយបន្ថែមដល់ស៊ីរី ប៉ុន្តែ អាល្លឺម៉ង់់ កំពុងតែរង់ចាំ ដោយវាយតម្លៃ អំពីស្ថិរភាពនៅក្នុងស៊ីរី ។

អាមេរិក-កូរ៉េខាងត្បូង កំពុងស្វែងរក វិធានការសន្ដិភាព ដើម្បីដោះស្រាយ បញ្ហានុយក្លេអ៊ែរ កូរ៉េខាងជើង

បេសកជនកំពូលទទួល បន្ទុកនុយក្លេអ៊ែរ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានអះអាងជាថ្មីថា ពួកគេកំពុងស្វែងរក វិធីសន្តិភាព ដើម្បីដោះស្រាយភាពទាល់ច្រកនៃ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ហើយបានសន្យារក្សាយុទ្ធនាការ រួមគ្នានូវសម្ពាធ ដើម្បីជំរុញទីក្រុងព្យុងយ៉ាង ឲ្យចរចាអំពីការដកអាវុធនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការអះអាងនេះបានធ្វើឡើង បន្ទាប់ពីលោក Lee Do-hoonតំណាងពិសេសកូរ៉េ ខាងត្បូងទទួលបន្ទុក សន្តិភាពនិងសន្តិសុខឧបទ្វីបកូរ៉េ និងសមភាគី អាមេរិកលោក យ៉ូសែប បានជួបប្រជុំគ្នានៅកោះ Jejuរមណីយដ្ឋានភាគខាងត្បូងប្រទេស ដើម្បីពិភាក្សា ពីវិធីសាស្ត្រ សម្របសម្រួលរបស់ពួកគេ ចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពី ជំនួបកំពូលរវាងមេដឹកនាំរបស់ពួកគេ -ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print