ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារ ស្នងការដ្ឋានយុត្តិធម៌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយអនុវត្តតាមការណែនាំគោលការណ៍មនុស្សធម៌ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានយកប្រាក់ឧបត្ថម្ភ របស់សប្បុរសជននាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នូវថវិកាចំនួន ៤,៤៧០,០០០៛ (បួនលានបួនសែនប្រាំពីរម៉ឺនរៀលគត់) ឧបត្ថម្ភដល់លោកស្រីអនុសេនីយ៍ទោ ច្រឹង ស្រីរិទ្ធី (ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ) ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរងរបួស កំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕
ដោយ៖ យឹម សុថាន