កញ្ញាឯកមកពីប្រទេសប្រេស៊ីលគ្រងម្កុដបវកញ្ញា Miss Global

ចែករំលែក៖

ភ្នំពេញ៖ ជាមោទភាពដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតកញ្ញា ឯកកម្រិតពិភពលោក Miss Global Internatoinal2017។ ក្រោយការប្រកួត និងក្រោមការដាក់ពិន្ទុពីគណកម្មការគឺកញ្ញាឯកមកពីប្រទេសប្រេស៊ីលគ្រងម្កុដបវកញ្ញា Miss Globalប្រចាំឆ្នាំ២០១៧នេះ ខណៈដែលកញ្ញាឯកមកពីកម្ពុជាបានឈានទៅដល់វគ្គ១១នាក់ចុងក្រោយ។

ព្រឹត្តិការណ៍ប្រកួតសម្រស់កញ្ញាឯកលំដាប់ពិភពលោក«Miss Global Internatoinal 2017» ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រដែលកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ

ក្នុងឱកាសនៃពីធីបើកការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គេបានឃើញវត្តមានជាអធិបតីពីសំណាក់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចបានអញ្ជើញចូលរួមក្នុងនោះ ក៏មានវត្តមានលោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, លោកខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក លោកស្រីជាថ្នាក់ដឹកនាំជាច្រើននាក់ទៀត។

បន្ទាប់ពីកម្មវិធីបានដំណើរការទៅអស់រយៈពេលជាច្រើនម៉ោងគណៈកម្មការបានរកឃើញបេក្ខនារីឆ្នើមដើម្បីគ្រងមកុដ (Miss Global 2017) ប្រចាំឆ្នាំ២០១៧នេះ។ ក្នុងនោះកញ្ញាឯកដែលមានវាសនាខ្ពស់បានគ្រងតំណែងនេះគឺបានទៅលើកញ្ញាឯកមកពីប្រទេសប្រេស៊ីលខណៈលេខ២បានទៅលើកញ្ញាឯកមកពីប្រទេសប៉ាណាម៉ា, លេខ៣បានទៅលើកញ្ញាឯកមកពីប្រទេសអាល្លឺម៉ង់, លេខ៤បានទៅលើកញ្ញាឯកមកពីប្រទេសសូម៉ាលីយ៉ានិងលេខ៥បានទៅលើកញ្ញាឯកមកពីប្រទេសចិន។

សូមបញ្ជាក់ថា កញ្ញាឯកទាំងអស់ទោះបីជាទទួលបានជយលាភី ឬមិនទទួលបានជយលាភីតំណាងទាំង៦០​ប្រទេសនេះ នឹងបានពាំនាំជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ពិភពលោកឲ្យបានដឹងពីសក្តានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយពោរពេញទៅដោយសម្បត្តិវប្បធម៌និងធម្មជាតិដ៏ស្រស់បំព្រង។

គួរបញ្ជាក់ដែរថា កញ្ញាយស ប៉ូលីណាអាយុ២៥ឆ្នាំកូនកាត់ខ្មែរអាមេរិកបានក្លាយជាMiss Global កម្ពុជា​២០១៧​តំណាងឲ្យកម្ពុជា។ កញ្ញាមានបងប្អូន៤នាក់ហើយកញ្ញាក៏ជាកូនច្បង ដែលមានឪពុកម្តាយមានស្រុកកំណើតក្នុងខេត្តបាត់ដំបងប៉ុន្តែកញ្ញាយស ប៉ូលីណាមិនមានកំណើតនៅប្រទេសកម្ពុជាឡើយគឺនៅក្នុងទីក្រុងសាន់ហ្វ្រាន់សុីស្កូរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print