ខេត្តកណ្ដាល ៖ ឥតទ្ធិពលស្រានាំចិត្តបុរសម្នាក់ចងកធ្វើអត្តឃាតនឹងធ្នឹមផ្ទះបន្ទាប់ពីមានទំនាស់ជាមួយក្រុមគ្រួសារ ។ហេតុការណ៍នេះកើតឡើងវេលាម៉ោង៦ ល្ងាចថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិ ព្រែកតាឃិន ឃុំជ្រោយ តាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា សព ឈ្មោះ ឆុន ឆេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ( ជាមនុស្សញៀនស្រា ) និងមានទីលំនៅៗភូមិ ព្រែកតាឃិន ឃុំជ្រោយ តាកែវ ស្រុក កោះធំ ខេត្ត កណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុជនរងគ្រោះ កើតមានទំនាស់ជាមួយក្រុមគ្រួសារ អំពីរឿងខ្ចីទូកគេទៅដាក់សន្ទូច តែត្រូវបានរារាំងដោយឪពុកព្រោះកូនស្ថិតក្នុងស្ថានភាពស្រវឹងស្រា ធ្វើឱ្យកូនរូបនេះខឹងបម្រុងបោក ចានរួចក៏រត់ឡើងលើផ្ទះ ។ នឹកស្មានមិនដល់ ឪពុកគិតថា ឡើងទៅដេកលើផ្ទះ មួយសន្ទុះទៅអឺតមើល ស្រាប់តែឃើញកូនគាត់ចងកនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ។
ឪពុកជនរងគ្រោះបានបញ្ជាក់ថា កន្លងមកកូនគាត់តែងផឹក ស្រវឹងជាប្រចាំមិនដែលលោះពេលឡើយ ជាពិសសតែងរករឿងអ្នកផ្ទះដោយការវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ទោះជាគាត់ព្យាយាមអប់រំណែនាំក៍កូនរបស់គាត់មិនស្តាប់តាមការអប់រំណែនាំ របស់គាត់ដែរ ។
ករណីនេះ ត្រូវបានពិនិត្យ និងធ្វើកោសល្យវិច័យដោយអាជ្ញាធរសមត្ថកិច្ចជំនាញ ហើយបានសន្និដ្ឋានថា មិនមែនជាករណីឃាតកម្មឡើយ ។
ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ