កូនប្រុសមិនស្តាប់ដំបូន្មានឪពុក ញៀននឹងស្រាតូចចិត្តចងក សម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ឥតទ្ធិពល​ស្រានាំចិត្តបុរសម្នាក់ចងកធ្វើ​អត្តឃាត​នឹងធ្នឹមផ្ទះ​បន្ទាប់ពី​មានទំនាស់​ជាមួយ​ក្រុម​គ្រួសារ​ ។​ហេតុការណ៍​នេះ​កើតឡើង​វេលាម៉ោង​៦​ ល្ងាច​ថ្ងៃទី​១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ភូមិ ព្រែកតាឃិន ឃុំជ្រោយ តាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឱ្យដឹងថា​ សព ឈ្មោះ​ ឆុន ឆេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ( ជាមនុស្សញៀនស្រា ) និង​មានទីលំនៅៗភូមិ ព្រែកតាឃិន ឃុំជ្រោយ តាកែវ ស្រុក កោះធំ ខេត្ត កណ្តាល ។

សមត្ថកិច្ចបានឱ្យដឹងទៀត​ថា​ នៅថ្ងៃ​កើតហេតុ​ជនរងគ្រោះ​ កើតមានទំនាស់ជាមួយក្រុម​គ្រួសារ​ អំពី​រឿង​ខ្ចី​ទូក​គេទៅដាក់​សន្ទូច​ តែត្រូវ​បានរារាំងដោយ​ឪពុក​ព្រោះ​កូនស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ស្រា​ ធ្វើ​ឱ្យ​កូនរូបនេះខឹងបម្រុងបោក ចាន​រួចក៏រត់​ឡើ​ងលើផ្ទះ​ ។​ នឹក​ស្មាន​មិនដល់​ ឪពុក​គិតថា​ ឡើង​ទៅ​ដេក​លើ​ផ្ទះ​ មួយ​សន្ទុះ​ទៅអឺតមើល​ ស្រាប់តែឃើញ​កូនគាត់ចងក​នឹងធ្នឹមផ្ទះ​ស្លាប់​បាត់​ទៅហើយ​ ។

ឪពុក​ជនរងគ្រោះ​បាន​បញ្ជា​ក់ថា​ កន្លង​មកកូនគាត់តែងផឹក​ ស្រវឹង​ជាប្រចាំ​មិនដែលលោះពេល​ឡើយ​ ជាពិសស​តែង​រក​រឿង​អ្នក​ផ្ទះ​ដោយ​ការ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅក្នុងផ្ទះ​ ទោះជាគាត់ព្យាយាមអប់រំណែនាំក៍កូនរបស់គាត់មិនស្តាប់តាមការអប់រំណែនាំ របស់គាត់ដែរ ។

ករណី​នេះ​ ត្រូវ​បាន​ពិនិត្យ​ និងធ្វើកោសល្យវិច័យដោយអាជ្ញាធរសមត្ថកិច្ច​ជំនាញ​ ហើយបាន​សន្និដ្ឋាន​ថា​ មិនមែន​ជាករណី​ឃាតកម្ម​ឡើយ​ ។

ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី​៕​ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print