ឈ្មោះ វុន ប្រើវេទមន្ត​ឫមានឥទ្ធិពលអ្វី​ អាចបើក​សង្វៀន​បញ្ជល់​មាន់លើទីតាំ​ងថ្មីបាន​ បើទោះបីមានបញ្ជាពីលោកអភិបាលខេត្តកំពង់ចាមឲ្យបិទ?

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ សង្វៀន​បញ្ជល់មាន់ខុសច្បាប់និងល្បែងអាប៉ោងជាច្រើនវង់មួយកន្លង​ កំពុងបើកលេងយ៉ាងរលូន​គ្មានសមត្ថកិច្ចជំនាញឬអាជ្ញាធរដែនដីណាមានវិធានការ​ នៅឡើយ ។​ ធ្វើ​ឱ្យ​មជ្ឈដ្ឋានប្រជាពលរដ្ឋដាក់ការសង្ស័យថា ម្ចាស់សង្វៀនបញ្ជាល់មាន់ខុសច្បាប់ ដែលមានឈ្មោះ វុន ជាម្ចាស់​បានរត់ការបិទមាត់បិទភ្នែកថ្នាក់លើ​ ជាថ្នូរទទួលបានលាភសក្ការ:ទើបកន្លែងល្បែងសុីសងរបស់គេដំណើរការយ៉ាងរលូន​បែបនេះ។

សម្រាប់​ទីតាំងចូលទៅលេង​ គឺ​ធ្វើ​ដំណើរ​តាមផ្លូវជាតិលេខ​២៤បត់ឆ្វេង​ ប្រហែល៥០០ទៅ៦០០ម៉ែត្រ​ ស្ថិត​ក្នុងភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកទទួលលេងជា​រៀង​រាល់​ថ្ងៃ​ ។

សូមបញ្ជាក់ថា កន្លងមកឈ្មោះ វុន នេះបានបើកទីកន្លែងលេងល្បែងសុីសងខុសច្បាប់នេះនៅច្រកចូលខាងត្បូងផ្សារ​បុសខ្នុរទៅលិចចំងាយប្រហែល២គីឡូម៉ែត្រ​ ឆ្លង​ កាត់ភូមិ​១០មករា ទៅដល់ភូមិសាមគ្គី ក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម (ក្នុងព្រៃចំការចន្ទីរ) ។​

កន្លង​ត្រូវបានលោកអភិបាលខេត្ត គួច ចំរើន បញ្ជាទៅលោកអភិបាល​ ស្រុកចំការលើ ខ្លូត ចិន្តា ឲ្យបិទលែងឲ្យមានលេងដោយ​មិនមានការបង្រ្កាបនោះទេ តែមិនដឹងថា បុគ្គល ឈ្មោះ វុន នេះ ប្រើវេទមន្តសណ្តំអ្វី​និងមានឥទ្ធិពលអ្វីនោះទេ​ ទើបរត់​ការ​បើកលេងនៅទីតាំងថ្មីនេះបានទាំងបំពាន​ច្បាប់​ទៅវិញ​ ។

សមាជិក​គ្រួសារ​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើដែល​ងាយ​នឹងរងគ្រោះពីបនល្បែង​ខាងលើ​ សូមសំណូមពរទៅលោក គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ និង​លោកស្នងការ លោក​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេត្តាជួយពិនិត្យមើល​និងមានវិធានការបង្រ្កាបផង ជៀសវាង​ដើរ​ផ្ទុយគោលនយោ​បាយ​រាជរដ្ឋាភិបាល​ អំពី​ភូមិឃុំមានសុវត្ថិភាព គ្មានល្បែងសុីសង គ្មានចោលួចចោរប្លន់ ប្រជាពលរដ្ឋរស់ដោយ​សុខ​សាន្ត ដែលជា​ក្តី​បំណង​តែមួយ​គត់តបស់្របជាពលរដ្ឋ​៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print