ចាប់រថយន្តដឹកឈើមួយប៉ព្រិចភ្នែកដោះលែងទៅវិញបាត់សង្ស័យភ្លេចចូលបង់លុយយូរពេក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍នានាបានបង្ហើបឲ្យដឹងថា កម្លាំងកងអាវុធហត្ថខេត្តពោធិ៍សាត់ និងមន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើក្រុងពោធិ៍សាត់ បានសហការគ្នាឃាត់រថយន្ត ១គ្រឿងដឹកឈើបានតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ក៍ត្រូវបានដោះលែងទៅវិញបាត់យ៉ាងរំភើយ។

ប្រភពរាយការណ៍ខាងលើបន្តថាប្រតិបត្តិការនេះ ធ្វើឡើងកាលពីព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេ៥ ត្រង់ម្ដុំរង្វង់មូលផ្តិលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង,ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា រថយន្ត ១គ្រឿងដែលត្រូវបានឃាត់ម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៏សលាយក្រហម និងផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 3A 6433 ដឹកផលអនុផលព្រៃឈើស្រសៗពេញដែលគេកាត់ជាកំណាត់ៗមានប្រវែងប្រមាណ ១,២០០ម៉ែត្រ ហើយគេឃើញអ្នកបើកបរបង្ហាញលិខិត ០១ច្បាប់ជារបស់កងពលតូចលេខ៧០ ចេញនៅពាក់កណ្ដាលខែ៩ ឆ្នាំ២០១៧ សំណើសុំទៅអ្នកធំនៅខេត្តពោធិ៍សាត់សុំដឹកអុស ប៉ុន្តែគេឃើញអ្នកធំចារអនុញាតឲ្យដឹកត្រឹមតែ ២ជើង(២ រថយន្តប៉ុណ្ណោះ) ផ្ទុយទៅវិញគេឃើញរថយន្ត ០១គ្រឿងនេះដឹកស្រសៗរហូតដល់បច្ចប្បន្ន ករណីនេះត្រូវបានគេសង្ស័យការឃាត់រថយន្តដឹកឈើស្រសអាចបណ្ដាលមកពីភ្លេចចូលបង់លុយក៍ថាបាន ប៉ុន្តែទោសជាយ៉ាងណាក្តីរថយន្តដឹកឈើស្រសៗត្រូវបានឃាត់នោះ មានការអន្តរាគមន៍ពីអ្នកធំដោះលែងឲ្យទៅវិញហើយ នៅព្រលប់ៗថ្ងៃទី១៩ ខែឆ្នាំដដែលនេះ។

ប្រភពព័ត៌ផ្សេងៗពីមហាជនលើកឡើងស្រឌៀងៗគ្នាថា រថយន្តប្រភេទភ្លៅ៥ដឹកឈើស្រសៗខាងលើ មានច្រើនគ្រឿងកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងលើកឡើងរថយន្តនៅក្បែៗផ្លូវជាតិលេខ៥៥ ត្រង់ចំណុចដូចជាទួលគ្រួស,ស្រែពាំង,តាំងយ៉,និងដូននាគ ស្ថិតក្នុងភូមិស្ទឹងថ្នី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានក្រុមគោយន្តកន្រ្តៃអារកាត់ដឹកចេញពីព្រៃ(ក្នុងដែនជំរកសត្វព្រៃភ្នំសំកុស) គ្មានការបង្រ្កាបទាល់តែសោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print