ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េ រីទំនើបមួយគ្រឿងបត់ស្តាំដៃខ្វះការប្រុងប្រយត្ន័បណ្តាលឲ្យប៉ះមូតូបើកនៅខាងមុខនិងរថយន្តមួយគ្រឿងបើកនៅខាងក្រោយរងការខូចខាតទាំងសងខាង។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ស្តុបសំណង់(12) ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់អោយដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តកាមេរីបាឡែនពាក់ស្លាកលេខ2AL_4662បើកបរទិសដៅពីលិចទៅកើត ខណះមកដល់ផ្លូវបំបែកជាបួនក៏ស្រាប់តែមានរថយន្តរ៉េងរ៉ូវែមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2U_0568បានបើកមកពីក្រោយបានវ៉ារថយន្តបាឡែនពីខាងឆ្វេង ហើយបានបត់ស្តាំកាត់ពីមុខបណ្តាលឲ្យទៅប៉ះម៉ូតូzoomer-xមួយគ្រឿងពណ៏ខៀវពាក់ស្លាកលេខភ្នំពេញ1FP-7915 បើកដោយវុវជនម្នាក់ដួលរងរបួសហើយគូទរថយន្តវ៉េនរូវើ បានទៅកៀរថយន្តបានឡេនបែកស្តុបខាងឆ្វេងតែមិនបង្កឲ្យបានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្រុះសម្រួសគ្នាខាងម្ចាស់រថយន្តរ៉េនរូវើចេញសំណងទៅខាងម្ចាស់ ម្ចាស់ម៉ូតូ២០ដុល្លានិ ងចេញសំណង ទៅខាងម្ចាស់រថយន្តបាឡែនចំនួន១២៥ដុល្លាដើម្បីបញ្ចប់រឿងនីនិងកន្លែងកើតហេតុ៕
ដោយ៖ សុខាសែនជ័យ