ជនជាតិខ្មែរឥស្លាម៣នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ធ្វើការស្រាវជ្រាវ ឈានទៅដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់   និងដកហូតគ្រឿងញៀនជាច្រើនកញ្ចប់ផងដែរ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ជាដែលជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៣នាក់រួមមាន ទី១/ឈ្មោះ យេឹុ ហា្វហ្សី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅផ្ទះលេខ៩៧៥ ក្រុម ៧៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១  មុខរបរមិនពិត(ជួញដូរ)។
ទី២/ឈ្មោះ រ៉េះ ម៉ាត់ណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៤ ភូមិ២ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិត(ប្រើប្រាស់)។
ទី៣/ឈ្មោះ សឹម ហា្វទេល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅផ្ទះលេខ១០៧៩ ក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិត(ប្រើប្រាស់)។

សំភារៈដកហូតមាន÷
១/ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់។
២/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣/ឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ បានឆ្លើយបំភ្លឺចំពោះមុខកម្លាំងជំនាញថាពួកគេពិតជាបានធ្វើសកម្មភាពចែកចាយគ្រឿងញៀនមែន បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print