លោក ហ៊ុន អៀងបញ្ចេញស្នាដៃចុះបង្រ្កាបបទល្មើសដឹកជញ្ជូនឈើតាមរយៈកាណូតដោយខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោក ហ៊ុន អៀង នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ ចុះបង្រ្កាបកាណូតដឹកជញ្ជូនឈើដោយខុសច្បាប់ ដែលបានលបលួចដឹកជញ្ជូនឈើតាមបណ្តោយស្ទឹងសែន ខេត្តកំពង់ធំ ចេញពីខេត្តព្រះវិហារ ឆ្ពោះមកខេត្តកំពង់ធំ តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពង់ធំ កាលពីវេលាម៉ោង ១១ និង២០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៥ ។

a7

មន្រ្តីរដ្ឋបាលព្រៃម្នាក់បានបង្ហើបឲ្យដឹងថា មុនពេលឃាត់កាណូតមួយគ្រឿងនេះបាន គឺសមត្ថកិច្ចមានទទួលព័ត៌មាន ពីបណ្តាញថា មានកាណូតចំនួន២គ្រឿង បានដឹកឈើប្រភេទលេខ២ និងបានដឹកតាមស្ទឹងសែន ឆ្ពោះមកខេត្តកំពង់ធំ ទើបមានបញ្ជាឲ្យចាំស្ទាក់ចាប់នៅចំណុច ទំនប់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពីបាន ឃើញកាណូតមុខសញ្ញាមកដល់ ទើបសុំការអនុញ្ញាតិត្រួតពិនិត្យ ហើយបានលើកឈើនេះឡើងគោគ ក្រោយមក ទើបលើកឈើដាក់កាណូតវិញ ដើម្បីរកតៃកុងកាណូតបើកទៅរកទីតាំងដើម្បីលើកឈើដាក់លើឡាន ហើយដឹករក្សាទុក​នៅផ្នែករដ្ឋបាលព្រៃឈើស្ទោង ធ្វើការវាស់វែង តែបើតាមការប៉ានស្មានឈើនេះមិនតិចពី៤០ម៉ែត្រគូប តែការសុំច្បាប់ អនុញ្ញាតិត្រឹមតែ ១៥ម៉ែត្រគូប ។

ប្រភពព័ត៌មាន បានឲ្យដឹងថាឈ្មួញដុះស្លែរឈ្មោះ រឿន ធី បានការដឹកជញ្ជូននេះ គឺបានធ្វើសកម្មភាពយូរហើយ នៅពេលយប់ ក្នុងនោះគេបានរត់ការនិងបង់ជូន មេព្រៃសង្កាត់សណ្តាន់ និងមេព្រៃសង្កាត់សំបូរ រួមទាំងសមត្ថកិច្ចពាក់ព័ន្ឋមួយចំនួនទើបអាចដឹកជញ្ជូនមកបាន ព្រោះស្ទឹងសែនមានតែមួយ ពុំអាចនឹងបើកកាណូតវាងដូចរថយន្តបាននោះទេ ទើបឈ្មួញឈើមិនហ៊ានរំលង ត្រូវតែសែនដល់ម្ចាស់ទឹកដី ទើបបានជាអ្នកតាមិនកាច់ តែករណីចាប់បាននេះ ក៏ដោយសារតែ សែនអ្នកតាម្ចាស់ទឹកដីមិនគ្រប់ ទើបជាប់អន្ទាក់តែម្តង ដោយសារតែឈ្មួញឈើឈ្មោះ រឿន ធី បានប្រើ ប្រាស់ស្ទីលសុំច្បាប់ក្រោមរូបភាព ថតផ្ទះរលំ ផ្ទះក្រីក្រ ភូតកុហកអភិបាលខេត្ត ដើម្បីសុំដឹកឈើធ្វើផ្ទះ តែម្ចាស់ផ្ទះដែល ត្រូវបានគេថតមិនដែលស្គាល់សូម្បីតែក្តារមួយសន្លឹក ក្នុងនោះច្បាប់មួយដឹកមិនតិចពី៥ដង ដោយមានការឃុបឃិតគ្នាជាមួយនិងជំនាញមេព្រៃ​ ៕

z2 a8 a2 s1

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print