តា​កូ​ម៉ា​ពន្លះ​ជាមួយ​អ៊ី​ស៊ុ​យ​ស៊ុ​យ​ ខ​ណះ​បើក​បញ្ច្រាស់ទិស​គា្ន​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់​ ស្លាប់​ម្នាក់​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នឹង​កន្លែង​ និង​ម្លា​ក់​ទៀត​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​តា​កូ​ម៉ា​បុក​រថយន្ត​អ៊ី​ស៊ុ​យ​ស៊ុ​យ​ ខ​ណះ​បើក​បញ្ច្រាស់ទិស​គ្នា​ ។​

IMG-20151022-WA0017

​ហេតុការណ៍​នេះ​បាន​កើតឡើង​ពី​វេលា​ម៉ោង​៣​និង​២៩​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៦៤/១៦៥​ ស្ថិត​ក្នុងភូមិ​ត្រាំ​ធំ​ ឃុំ​អូរ​សណ្ដាន់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​លោក​វេរ​សេនីយ៍​ត្រី​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​ប្រាប់​ថា​ រថយន្ត​តា​កូ​ម៉ា​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នុំពេញ​ 2v​ 1564​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ទាន់​ស្គាល់​អ​ត្ក​ញ្ញាណ​ (​ស្លាប់​)​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​អ៊ី​ស៊ុ​យ​ស៊ុ​យ​ ពណ៌​ទឹកប្រាក់​ដូច​គ្នា​ ពាក់​ស្លាក​លេខ​ ភ្នុំពេញ​ 2​ផ​ 0590​ ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ បណ្ដាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ​ រិ​ទ្ធ​ រង​របួសធ្ងន់​ ។​

​លោក​អធិការ​បន្ត​ទៀត​ថា​ អ្នក​របួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែក​វត្ថុ​តាង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ដោះស្រាយ​តាម​និ​តិ​វិធី​ ៕​

sew (2)

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print