បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមចំនួន៣ ឃាត់ខ្លួនស្រ្តី៣នាក់ព្រោះអត់បង់ខែ

ចែករំលែក៖

ភ្នំពេញ ៖ បើនិយាយអំពីល្បែងសុីសងនៅក្នុងអាណាចក្រខណ្ឌឫស្សីកែវ មិនមែនតែការកត់ឆ្នោតមួយប៉ុណ្ណោះទេ មានការភ្នាល់តាមប្រព័ន្ធអុីនធើណែត២៤ម៉ោងលើ២៤ម៉ោង ស្ទើរតែគ្រប់កន្លែង ហើយទីតាំងនោះ ខ្លះជាជម្រករបស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពលាក់ខ្លួន និងយករបស់របរដែលធ្វើសកម្មភាពបាន យកទៅដាក់បញ្ចាំ ឬលក់ដើម្បីភ្នាល់ល្បែងទាំងនោះ។ ប៉ុន្តែទីតាំងជាច្រើនដែលកំពុងប្រកបអាជីវកម្មយ៉ាងត្រជាក់រហឹម ហើយគ្មានការរំខានដល់សមត្ថកិច្ចនគរបាលខណ្ឌនោះកំពុងតែដំណើរការយ៉ាងគគ្រឹកគក្រេងផ្ទុយពីអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ។

ថ្មីនេះ គេឃើញសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឆ្មក់បង្ក្រាបទីតាំងកត់កន្ទុយលេងចំនួន៣កន្លែង និងឃាត់ខ្លួនស្រ្តី៣នាក់ ដោយគេបានដាក់ការសង្ស័យថា អាចអ្នកកត់ឆ្នោតទាំងនេះមិនបានដាក់ខែដាក់ថ្ងៃឲ្យលោកអធិការ ទើបឈានដល់ការបង្ក្រាប។

ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបទី១ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ និងសង្កាត់ឫស្សីកែវ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៣ និង៣០នាទីរសៀល ស្ថិតនៅភូមិទួលគោក២ និងភូមិសាមគ្គី១។

ស្ត្រីដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ គឹម រ៉ាវេន អាយុ៣៩ឆ្នាំ ទី២.ឈ្មោះ ឆៃ ឡា អាយុ៣៥ឆ្នាំ ទាំង២នាក់នេះ មានទីលំនៅបន្ទប់ជួល ផ្លូវលេខ៦២​R ក្រុម៥ ភូមិទួលគោក សង្កាត់សង្កែ និងទី៣.ឈ្មោះ តាន់ ផានី អាយុ៥០ឆ្នាំ មានទីលំនៅបន្ទប់ជួលលេ១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ប្រជាពលរដ្ឋបានលើឡើងថា ល្បែងឆ្នោត(កន្ទុយលេខវៀតណាម) វាពេញនិយមស្ទើតែគ្រប់កន្លែង ហើយទីតាំងខ្លះ គ្រាន់តែជាកូនកញ្ច្រែងកត់ដើម្បីបានកម្រៃបន្តិចបន្តួចចិញ្ចឹមក្រពះប៉ុណ្ណោះ ហើយទីតាំងធំដែលជាមេធន់កណ្តាល គ្មានដែលឃើញសមត្ថកិច្ចទៅបង្ក្រាបក្រៅពីដល់ខែយកស្រោបសំបុត្រប៉ុណ្ណោះ៕ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print