នគរបាលក្រុងកំពង់ចាម ប្រកាសស្វែងរកក្រុមគ្រួសារជនរងគ្រោះជិះម៉ូតូបុកខឿនផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសមិនស្គាល់អត្តសញ្ញាណពីរនាក់បានរងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ម្នាក់និងម្នាក់រងរបួសធ្ងន់ ខណៈពួកគេធ្វើដំណើរដោយម៉ូតូមួយគ្រឿងទាំងកណ្តាល​អធ្រាត្រ​​ជិះបុកខឿនចិញ្ចើមថ្នល់ នៅចំណុចផ្លូវបំបែកច្រកចូលភូមិ  ក្នុងភូមិរការលើ សង្កាត់សំបួរ​មាស ក្រុងកំពង់ចាម ។

នគរបាលជំនាញផ្នែកចរាចរក្រុងកំពង់ចាមបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកវីហ្សិន ពណ៌ខ្មៅ គ្មានស្លាកលេខ  ។ អ្នកទាំងពីរនាក់ មានម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ ទៀតរងរបួសធ្ងន់ ហើយក៏ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ។ ចំណែកសពយក ទៅរក្សានៅសាលនៃមន្ទីរពេទ្យខេត្តកំពង់ចាម ។

សមត្ថកិច្ចក៏ប្រកាសស្វែងរកសាច់ញាតិឲ្យមកទទួលយកសពទៅធ្វើបុណ្យ និងអ្នករបួសកំពុងសម្រាកនៅមន្ទីរពេទ្យខេត្ត ។ រហូតមកដល់ម៉ោង១០និង២០នាទីនាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅមិនទាន់មានក្រុមគ្រួសារមកទទួលនៅឡើយទេ ។

សមត្ថកិច្ចបានស្នើសុំដល់ប្រព័ន្ធផ្សព្វផ្សាយ មេត្តាជួយផ្សាយជាដំណឹងដើម្បីស្វែង​រកក្រុម​គ្រួសារ និង អាណាព្យាបាល ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print