កងរាជអាវុធហត្ថ​ខេត្តត្បូងឃ្មុំ​ ឃាត់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ពីរ​នាក់នៅថ្ងៃតែមួយ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ កម្លាំង​ការិយាល័យបទល្មើសគ្រឿងញៀនកងរា​ជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថស្រុកពញាក្រែក បាន​ចុះបង្រ្កាបករណីជួញដូរដោយខុស​ ច្បាប់នូវសារធាតុញៀន ឃាត់​ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ​ សុខ មីណា ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិសេរីមង្គល​ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រតិបត្តិការ​ខាងលើធ្វើឡើង​កាលពី​វេលាម៉ោង១២និង​៥០នាទី ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នៅចំណុចមុខ​មន្ទីរ​ពេទ្យស្រុកពញាក្រែក ស្ថិតក្នុងភូមិតាហៀវលើ ឃុំកោង​កាង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ ។

បន្ទាប់ពី​ទទួល​បានចម្លើយសារភាពពីជនសង្ស័យខាងលើ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងខេត្ត ទើប​នៅវេលាម៉ោង១៧និង៥០នាទី​ ថៃ្ងខែដដែល​ នៅ​ចំណុច​ភូមិគយ ឃុំក្រែក ស្រុកពញាក្រែក កម្លាំងជំនាញបានបន្តឃាត់​ខ្លួនជនសង្ស័យម្នាក់ទៀត​ ឈ្មោះ ហយ សម្បិត្ត ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ។

ជាលទ្ធផល​ កម្លាំង​ចាប់យកវត្ថុតាងរួមមាន ៖​ ម្សៅក្រាមពណ៌ស ចំនួន១០កញ្ចប់​ ក្នុងនោះធំ០១កញ្ចប់​ ថងសំរាប់ច្រកគ្រឿងញៀនមួយចំនួន​ ឧបករណ៍សំរាប់ជក់គ្រឿងញៀន​ ចិញ្ជៀនលោហធាតុពណ៌លឿងចំនួន០១វង​ម៉ូតូចំនួន០២គ្រឿង​ ទូរស័ព្ទដៃចំនួន០៣គ្រឿង។

ករណីនេះ ជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print