ឧកញ៉ា សុឹង សំអុល ប្រឹងអូសឈើពីតំបន់ដែនអភិរក្សជម្រកសត្វភ្នំព្រិច ឧកញ៉ាតុប វីរដា និងហាក់សុគា កំពុងរត់ការឈើមកពីឡាវចូលឆ្លងកាត់ស្ទឹងត្រែងទៅវៀតណាមរាប់ពាន់ម៉ែត្រគូប

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖  ព្រៃឈើក្នុងដែនអភិរក្សជម្រកសត្វ នឹងប្រឈមការរលាយហិនហោច តាមរយះស្នាដៃ ឧកញ៉ា សុឹង សំអុល ដ៏ខ្លីខាងមុខ ប្រសិនបើគ្មានវិធានការបង្ក្រាប ខណះខាងបរិស្ថានធូរលុង ពាក់ព័ន្ធយកលុយពីឈ្មួញកេណ្ឌប្រជាជនចូលអារផ្តួលរលំ ដើម្បីអូសចេញកាត់PCអោយទៅជាស្របច្បាប់ នាំចេញទៅប្រទេសវៀតណាមនោះ។

ឧកញ៉ា សុឹង សំអុល គឺជនបំពានច្បាប់ក្នុងបទល្មើសព្រៃឈើដ៏ចំហរ ក្នុងនោះចៅក្រមសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ុយ សុភា បានកោះហៅ ឧកញ៉ា សុឹង សំអុល អោយចូលខ្លួនបំភ្លឺកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធ ឧកញ៉ា សុឹង សំអុល កាប់បំផ្លាញព្រៃឈើ ប្រមូល កែច្នៃឈើប្រណិតគ្រប់ប្រភេទ ប្រព្រឹត្តនៅភូមិ-ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុង(ក្រុមហ៊ុនដាយថាន់)កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។

ករណីនេះឧកញ៉ា សុឹង សំអុល មិនបានចូលខ្លួនតាមការកំណត់ រហូតដល់បច្ចុប្បន្នរឿងនេះត្រូវបានគេដាក់ភាពសង្ស័យថា៖ អាចចចារគ្នាបញ្ចប់ក៏អាចថាបាន ស្របពេលគាត់(ឧកញ៉ា សុឹង សំអុល)កំពុងមានមោទនៈភាព ទទួលបានសេដ្ឋកិច្ចនិងបទល្មើសព្រៃឈើ តាមរូបភាពប្រើប្រាស់PC កែច្នៃឈើចែកចាយក្នុងស្រុក មកដឹកឈើមុខកាត់ធំនាំឆ្លងដែនទៅប្រទេសវៀតណាម ដោយមធ្យោបាយដឹកជញ្ជូនកាច់ចង្កេះ។

គេលូចទម្លាយថា៖ សកម្មភាពល្មើសច្បាប់របស់ឧកញ៉ា សុឹង សំអុល សព្វថ្ងៃគឺ ទី១-កាប់ឈើចេញពីដែនជម្រកសត្វភ្នំព្រិច ជាតំបន់ព្រៃអភិរក្ស ទី២-ដឹកជញ្ជូនឈើខុសពីលិខិតអនុញ្ញាតិអោយកែច្នៃឈើ មានន័យថា៖ គាត់មានច្បាប់កែច្នៃឈើចែកចាយក្នុងស្រុក ត្រឹមទំហំ២៥Cm បួនជ្រុងចុះក្រោម តែឧកញ៉ា សុឹង សំអុល ដឹកសុទ្ធតែឈើជ្រុងជាឡាំងធំៗ និងបន្តឆ្លងទៅវៀតណាមថែមទៀត ទី៣-ដឹកជញ្ជូនខុសពីយថាប្រភេទឈើ ទី៤-រថយន្តជាមធ្យោបាយដឹកជញ្ជូនឈើគ្មានស្លាកលេខអោយត្រូវនិងPC ទី៥-អត់ច្បាប់ដឹកជញ្ជូនឈើជ្រុងធំជាឡាំងៗបែបនេះទេ គឺគាត់មានសិទ្ធត្រឹមតែដឹកឈើកែច្នៃចែកចាយក្នុងស្រុកប៉ុណ្ណោះ។ ក្នុងមួយរយះនេះ ឧកញ៉ា សុឹង សំអុល ប្រមូលឈើពីដែនអភិរក្សជម្រកសត្វភ្នំព្រិច យកមកលាក់ទុកជិតទឹកដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ដ៏រប៉ាត់របាយតាមព្រៃ។

ដោយឡែក ឧកញ៉ាតុប វីរដានិងហាក់សុគា កំពុងរត់ការឈើមកពីឡាវចូលឆ្លងកាត់ស្ទឹងត្រែងទៅវៀតណាមរាប់ពាន់ម៉ែត្រគូប បន្ទាប់ពីមួយរយះនេះបទល្មើសឈើកក្រើកឡើងវិញ ជ្រកក្រោមPC ស្របច្បាប់មានសិទ្ធនាំទៅក្រៅប្រទេស៕  ដោយ៖ ល័ក្ស្មុី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print