ខេត្តកណ្ដាល ៖ នៅខណះនេះដែរ លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានកំពុងដឹកនាំកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវ ជុំវិញករណីជម្លោះក្នុងកាស៊ីណូ «ថ្មពេជ្យ» ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ដែលរហូតឈានដល់ការផ្ទុះអាវុធ ដោយក្រុមសន្ដិសុខក្នុងកាស៊ីណូ បានបាញ់មកដល់ភាគីម្ខាងទៀតដែលមានគ្នាម្នាក់ឯង ហើយក្រុមសន្ដិសុខនោះចោទការប្រកាន់ថា បានចូលមកប្លន់ក្នុងកាស៊ីណូនោះ។
សូមរំលឹកថា: ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង១៥នាទីយប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុច.ក្នុងកាស៊ីណូថ្មពេជ្រក្នុងភូមិក្អមសំណរក្រោមឃំុក្អមសំណរ ស្រុកលើកដែកខេត្តកណ្ដាល។
ប្រភពព៍តមានបានប្រាប់អោយដឹងថា: ជនរងគ្រោះនិងជាតំណាងកាស៊ីណូថ្មពេជ្រ -ឈ្មោះ អៀង សុងទ្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅក្នុងកាស៊ីណូក្នុងភូមិឃំុកើតហេតុខាងលើ។ រីឯជនសង្ស័យ០១នាក់
ឈ្មោះអ៊ំុ សុភក្រ័ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់សែនសុខខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។មុខរបរនាយផ្នែកស្រាវជ្រាវស៊ើបការក្រៅនិងបច្ចេកទេស(ឃាត់ខ្លួន)។វត្ថុតាងចាប់យករួមមាន:
១.អាវុធខ្លីម៉ាក់ប៉េអាកុល តួពណ៍សស្នាប់ពណ៍ខ្មៅ ចំនួន០១ដើម លេខ ៥៥៥៩A1.USA. ២.ស្រោមអាវុធខ្លីជរ័ពណ៍ខ្មៅចំនួន០១. ៣.បង់ចំនួន០២មានគ្រាបចំនួន០៩គ្រាប់. ៤.ខ្នោះដៃចំនួន០១ ៥.ម៉ូតូហុងដាគុបសេ៥០ ពណ៍ស្លែពាក់លេខភ្នំពេញ1AA.1509ចំនួន០១គ្រឿង. ៦.រូបថតជនសង្ស័យពាក់ឯកសណ្ឋាននគរបាលពាក់កណ្ដាលខ្លួន ចំនួន១០សន្លឹក.
៧.កាបូបស្ពាយពណ៍ឈាមជ្រូកចំនួន០១.៨.សំភារ:ផ្សេងៗមួយចំនួនតូច.។៩.ទូរសព្ទ័ដៃម៉ាក់អាយហ្វូន៥ហ្គោលពណ៍ទឹកមាសចំនួន០១គ្រឿងកាខូចខាតរួមមាន:
ស្នាមបែកធ្លុះនិងស្រាំកញ្ចក់បន្ទប់ដាក់សំភារះ ចំនួន០១កន្លែង។
ប្រភពដដែលបានបញ្ជាក់ថា: នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង០០និង១៥នាទីឆ្លងចូល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នៅពេលដែលបុគ្គលិកកាស៊ីណូកំពុងតែរៀបចំ ទុកដាក់សំភារះលុយកាក់ក្រោយពេលអស់ភ្ញៀវ ក៏ស្រាប់តែជនសង្ស័យ ០១នាក់ឈ្មោះ អ៊ុំ សុភក្រ័ បានកាន់កាំភ្លើងខ្លី ដើសំដៅចូលមកក្នុងបន្ទប់ សង្វៀនកាស៊ីណូហើយស្រែកថានៅអោយស្ងៀម ភ្លាមនោះបុគ្គលិកនិងសន្ដិសុខកាស៊ីណូបានឃើញហើយក៏ស្រែកថា: ហ្អែងកុំចូលមក. តែភ្លាម នោះជនសង្ស័យក៏បានលើកកាំភ្លើងឡើងភ្ជុង សំដៅមកបុគ្គលិកនិង សន្ដិសុខ ពេលនោះខាងសន្ដិសុខកាស៊ីណូ ក៏បាននាំគ្នាព្រួតចាប់ក៏មាន ការប្រទុះសារ៉ាយប្រតាយប្រតប់គ្នា រហូតចាប់ជនសង្ស័យបាន រួចបាន រាយការណ៏ជូនសមត្ថកិច្ចតែម្ដង៕(ដោយ:ឆ ដា)