អាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនិងករណីចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ ត្រូវកម្លាំង កងរាជអាវុធហត្ថខណ្ឌទួលគោកសហការជាមួយអាវុធហត្ថក្រុង ចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ដែលជាកន្លែងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ហេីយជាលិទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនិងថ្នាំញៀនចំនួន២កញ្ចប់ធំល្មមជាក់ស្តែង ។

IMG-20151022-WA0047

ករណីបង្រ្កាបទីតាំងចែកចាយគ្រឿងញៀន ខាងលេីនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅចំណុចពីទីតាំងផ្សេងគ្នា ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ និងផ្លូវច្រកធ្យូង ផ្លូវ៣៣៦ ភូមិ១០ក្រុម៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

តាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនេះដឹកនាំដោយ លោកតាន់ ឧត្តរោ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌទួលគោក បានដាក់បទបញ្ជាដល់មន្រ្តីក្រោមឱវាទ ធ្វេីការស្រាវជ្រាវទីតាំងខាងលេីនេះ ដោយកម្លាំងទទួលបានព័ត៌មានថា មានករណីចែលចាយគ្រឿងញៀនយ៉ាងសកម្ម រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យបាន២នាក់ និងដកហូតបានថ្នាំញៀនជាក់ស្តែងផងដែរ ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថានៅ មុនពេលកើតហេតុកម្លាំងអាវុធហត្ថទួលគោក បានល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព លុះមកដល់ចំណុចផ្លូវ១៩២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ក៏បានជួបមនុស្សម្នាក់ គួរឱ្យសង្ស័យ ពេលនោះកម្លាំងអាវុធហត្ថទួលគោក បានសុំធ្វើការត្រួតពិនិត្យ រួចរកឃើញ ថ្នាំញៀនប្រភេទក្រាមសថ្លា ០១កញ្ចប់តូច ។

ក្រោយមកសមត្ថកិច្ចបន្តការល្បាតរហូតមកដល់ចំណុចផ្លូវច្រកធ្យូង ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏បានធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងម្នាក់ទៀតរួមនឹងវត្ថុតាង ក្រាមសថ្លា០២កញ្ចប់ធំល្មម យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការបន្ត ។

មន្រ្តីដដែរ បានបន្តទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី ១-សុខ ហ៊ុយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២-ស សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលផ្លូវ២៥៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដកហូតវត្ថុតាងរួមមាន១-ក្រាមសថ្លា ៣កញ្ចប់(ម៉ាទឹកកក)៖ ធំល្មម០២ និង តូច០១ និង២-ទូរស័ព្ទដៃ០៣គ្រឿង និងដបសម្រាប់ជក់១ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅទៅការិយាល័ប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

IMG-20151022-WA0046 IMG-20151022-WA0043 IMG-20151022-WA0041

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print