អោយទៅទិញសាច់ក្លែម យកម៉ូតូទៅលក់គេចខ្លួនជាងកន្លះឆ្នាំចូលស្រុកវិញត្រូវម្ចាស់ឃើញចាប់យកអោយសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូប្រទះឃើញហើយចាប់ប្រគល់អោយសមត្ថកិច្ច ក្រោយពីបានយកម៉ូតូទៅលក់ហើយគេចខ្លួន ជាងកន្លះឆ្នាំ ទើបចូលស្រុក ។

IMG_20151022_110542

​ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅកំពង់ផែផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ ស្លឿត ថា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករស់នៅភ្នំពេញ​បច្ចុប្បន្នស្នាក់នៅធ្វើជាកម្មករលីសែង នៅកំពង់ផែផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា នៅព្រឹកថ្ងៃចាប់ខ្លួននេះ ម្ចាស់ម៉ូតូឈ្មោះ សំរិទ្ធ ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ទៅផ្សារក្រោម​ក៍ប្រទះឃើញជនសង្ស័យ យកម៉ូតូរបស់ខ្លួនយកទៅលក់ ឃើញដូចនេះ ម្ចាស់ម៉ូតូបានចាប់ជនសង្ស័យប្រគល់ទៅអោយសមត្ថកិច្ចតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពដោយរៀបរាប់ថា កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ រូបគេបានទៅផឹកស៊ីនៅផ្ទះឈ្មោះសំរិទ្ធ ពិសិទ្ធ ក្រោយពីផឹកស៊ី ម្ចាស់ផ្ទះបានអោយជិះម៉ូតូម៉ាកហុងដាសេ១២៥ទៅទិញសាច់ក្លែម ។ នៅពេលដែលបានម៉ូតូមកជនសង្ស័យ បានជិះម៉ូតូទិញសាច់ក្លែមរួច ក៍ជួបនឹងដៃគូគេម្នាក់ទៀត ឈ្មោះ ហេន ដែលជាជនជាតិវៀតណាម ក្នុងពេលនោះដៃគូរបស់គេបានប្រាប់ថា មិនបាច់ទៅផ្ទះផឹកស៊ីវិញទេ ទៅលេងភ្នំពេញវិញ រួចពួកគេបានជិះម៉ូតូនោះដល់ភ្នំពេញ និងដើរលេងរហូតដល់ចូលឆ្នាំរួចទើបយកម៉ូតូនេះលក់ ចែកលុយគ្នា ។ បន្ទាប់ពីពេលនោះមករូបគេបានគេចខ្លួនរហូត ហើយទើបពេលថ្មីៗនេះបានត្រឡប់មកធ្វើកម្មករលីសែងនៅកំពង់ផែវិញ ក៍ត្រូវម្ចាស់គេចាប់ខ្លួនតែម្តង ។

នៅពេលនេះសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាប់ការបន្តតាមនីតិវិធី ៕

IMG_20151022_110554IMG_20151022_110509

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print