បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់និង២នាក់ទៀតរងរបួសស្រាលដោយសារតែពួកគេជិះម៉ូតូលឿនជ្រុលបុករថយន្តឡិចស៊ីសRX300ខណៈកំពុងបត់ឆ្លងផ្លូវ ។

1800842_913872008667860_1756697570_n

កាលពីវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈលីមឡុង តាមបណ្តោយផ្លូវលេខ១៩៨៦កែងផ្លូវលេខ១៩៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2O-5986 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នូងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែទាញចង្កូតបត់ទៅត្បុងតាមបណ្តោយផ្លូវលេខ១៩៩២ ទៅត្បូងភ្លាមនេះស្រាប់តែមានយុវជន៤នាក់ជិះម៉ូតូសងកូរ៉េមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ក៥៣៦៤ ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត ក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់ និង២នាក់ទៀតរងរបួសស្រាល ចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង។

សាក្សីដដែលបានបន្តថា បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍រួចយុវជន២នាក់ដែលរងរបួសស្រាលបានរត់គេចខ្លួនបាត់ស្រមោលដោយទុកមិត្តភ័ក្តនិងម៉ូតូនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគនរបាលខណ្ឌសែនសុខដើម្បីរងចាំដោះស្រាយពេលក្រោយ ៕

12179830_913872005334527_152249271_n 12178039_913872022001192_962456675_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print