រថយន្ត​នី​សាន់​ធុន​ធំ​ បើក​បុក​រះ​រថយន្ត​២​គ្រឿង​បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​រង​របួសធ្ងន់​ ស្រាល​

ចែករំលែក៖

ខេត្ត​ក​ណ្តា​ល៖​ រថយន្ត​នី​សាន់​ធុន​ធំ​មួយ​គ្រឿង​ បើក​បោះពួយ​យ៉ាង​លឿន​ ជ្រុល​ទៅ​បុក​រះ​រថយន្ត​២​គ្រឿង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៩-៣០​ ស្ថិត​ក្នុងភូមិ​ឃ្លាំង​ស្បែក​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​៧​នាក់​រង​របួសធ្ងន់​ ស្រាល​ ។​

sdde (5)

​រថយន្ត​បង្ក​ម៉ាក​នី​សាន់​ ចំណុះ​តោន​៥​ ពណ៌​សលាយ​ក្រហម​ ពាក់​ស្លាក​លេខ​តាកែវ​ 3A-0759​ ជា​រថយន្ត​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​ឡា​ម៉េ​ង​ហួត​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ ។​ រថយន្ត​ពីរ​គ្រឿង​ដែល​ត្រូវ​បាន​រថយន្ត​នី​សាន់​បើក​បុក​នោះ​ទី​១-​ម៉ាក​តូ​យូ​តា​កាម​រី​ គូថ​ហើម​ ពណ៌​សំ​ប​ឪឡឹក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-1096​ បើកបរ​ដោយ​ឈ្មោះ​ ប៉ូវ​ នី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​សាលា​លេខ​៥​ ឃុំ​អូ​ឫស្សី​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ទី​២-​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​កណ្តាល​2A-6541​ បើកបរ​ឈ្មោះ​ ទ្រី​ សោ​ភ​ណ្ឌ័​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ក្ដាម​២​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ។​

​អធិការ​នគរបាល​ស្រុក​ពញាឮ​លោក​វរសេនីយ៍ទោ​ ដួង​ តេ​ង​ បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​៧​នាក់​ជិះ​លើ​រថយន្ត​ទួ​រី​ស​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្តាល​2A-6541​ រង​របួសធ្ងន់​ម្នាក់​ស្រាល​៤​នាក់​ ។​ ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​នោះ​ឈ្មោះ​ ម៉ាត់​ ហ្វី​ណា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃ្លាំង​ស្បែក​ ឃុំ​កំពង់​លួង​ ។ ​ដោយឡែក​ជន​រង​គ្រោះ​ដែល​រង​របួសស្រាល​ទី​១-​ឈ្មោះ​ គង់​ សា​វី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ទី​២-​ស៊ី​ថា​ រ៉ា​វុ​ធ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ទី​៣-​ឈ្មោះ​ ឆែម​ ពិចិត្រ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ទី​៤-​ឈ្មោះ​ ឆែម​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ និង​ទី​៦-​ឈ្មោះ​ ឱ​ក​ សុខ​ភឿន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ។​ ជន​រង​គ្រោះ​ទាំង​៦​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពញាឮ​ និង​មានមុខ​របរ​ ជា​កម្មករ​រោងចក្រ​កាត់ដេរ​ដូច​គ្នា​ ។​

​លោក​វរសេនីយ៍ទោ​ ដួង​ តេ​ង​ បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​សាំ​យ៉ុ​ង​បើក​ដើរ​ដឹក​ក្រុម​កម្មករ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ រីឯ​រថយន្ត​កាម​រី​បើក​ពីក្រោយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​កម្មករ​ ។​ ពេល​បើក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​នី​សាន់​ ខាងលើ​បើកបរ​យ៉ាង​លឿន​មក​ពីក្រោយ​បុក​រះ​រថយន្ត​ទាំង​ពីរ​គ្រឿង​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ និង​ខូចខាត​រថយន្ត​យ៉ាង​ដូច្នេះ​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ រីឯ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ដោយឡែក​រថយន្ត​ទាំង​៣​គ្រឿ​ថ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ធ្វើ​កំណត់ហេតុ​វាស់វែង​ដកហូត​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

sdde (6)sddesdde (3)sdde (1)sdde (2)sdde (8)

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print